អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យ២៥០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

FN ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះចែកថ្នាំ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមការបញ្ជាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ការចុះពិនិត្យព្យាបាល និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលគ្រោងនឹងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៦ពាន់នាក់។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង…

អគ្គស្នងការរងនគរបាលជាតិ៖ មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដើរទាន់ការវិវឌ្ឍន៍របស់សង្គម និងបំពេញការងារត្រូវឈរ លើគោលការណ៍យុត្តិធម៌ និងតម្លាភាព

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រទេសជាតិ កំពុងមានការរីកចម្រើន គ្រប់វិស័យ ដែលទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍ ត្រូវតែខិតខំអភិវឌ្ឍខ្លួនឯងផងដែរ ដើម្បីដើរឲ្យទាន់សភាពការណ៍ពិសេសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យា ក្នុងការសម្រួលការងារប្រចាំថ្ងៃ ដូចជាត្រូវចេះប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និងបណ្តាញសង្គមមួយចំនួន។ ការថ្លែងរបស់លោកអគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធីបតី បើកវគ្គបំប៉នជំនាញស្តីពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ដែលមានសិក្ខាកាមចំនួន១២០រូប មកពីស្នងការដ្ឋាន នគរបាលរាជធានីខេត្តចំនួន១២ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តត្បូងឃុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្នុងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ មន្រ្តីនគរបាលចរាចរណ៍ត្រូវឈរលើ គោលការណ៍យុត្តិធម៌ និងតម្លាភាព ក្នុងស្រាយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈក្នុងការងាររបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងចំណេះដឹងបន្ថែមដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក…

មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញកំណើរអាជីវកម្ម

FN ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសេវាកម្ម អាជីវកម្ម ដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មនេះ គឺបង្កើតឡើងដើម្បី សម្របសម្រួល និងជំនួយស្មារតីការចាប់ផ្ដើមអាជីវកម្មថ្មី ដែលកំពុងប្រកបអាជីវកម្ម និងជួយជំរុញកំណើនវិស័យឯកជននៅកម្ពុជា។ ការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ រដ្ឋមន្រ្ដីក្រសួង​ ឧស្សាហកម្ម និងសប្បកម្ម, ប្រធានសមាគមលោក សុខ ពិសិដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក៏ដូចជាជួយគាំទ្រដល់ការបង្កើត និងពង្រឹងសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលមួយ​នេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ព័ត៌មានចុងក្រោយទាក់ទង ​ទៅ​នឹងច្បាប់អាជីវកម្ម បទបញ្ជា ឱកាស និងសេវាកម្មគាំទ្រអាជីវកម្មផ្សេងៗ ហើយមជ្ឈមណ្ឌលមួយនេះក៏នឹងដើរតួនាទីឈាន​មុខគេ ជួយដោះស្រាយនូវការលំបាករបស់វិស័យឯកជនក្នុងការសហការ និងធ្វើអាជីវកម្មផងដែរ។ លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលនេះគឺបានទទួលការគាំទ្រ​ផ្នែក​បច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ (MBI) បានធ្វើការជាមួយ សមាគមសហគ្រិនវ័យ​ក្មេងកម្ពុជា YEAC…