ព្រឹកនេះ គ.ជ.ប ផ្សព្វផ្សាយពីប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ កំពុងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លើកទី ២១ មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកជួបជុំនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែកសញ្ញាបត្រ ចំនួន ៣.៣០២ នាក់។ ហើយដែលនេះ ជាលើកទី ២១ ដែលខ្ញុំមកកាន់សាលានេះ។ ការចាប់ផ្ដើមរបស់យើងតាំងពីឆ្នាំ ១៩៨៨ បើរាប់ពីពេលដែលខ្ញុំចូលរួម ហើយបន្ទាប់ទៅ​ការចែកសញ្ញាបត្រ​លើកដំ​បូង​ក៏នៅឆ្នាំ ១៩៩៦។ ឆ្នាំ ១៩៨៨​ ចុះឈ្មោះរៀនបរិញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសំដែងជូននូវការរីករាយជាមួយនឹងវឌ្ឍនភាព ការកើនឡើងសម្រាប់សាកល​វិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ ការពិតទៅ ប្អូនៗ ក្មួយៗ ជានិស្សិតនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំតែម្ដង តែមិនមែនដោយសារសិស្សប្អូននោះទេ បានជាខ្ញុំត្រូវធ្វើបណ្ណាល័យនៅទីនេះ។ ​ប្រហែលជាគេអាចដឹងបាន​នូវ​ប្រវត្តិអំពីសាកលវិទ្យាល័យនេះ ដែលត្រូវបានបំផ្លាញចោលនូវក្នុងសម័យ ប៉ុល ពត ប៉ុន្តែ យើងត្រូវបានបញ្ចូល រៀប​ចំជាសាលាគរុវិជ្ជាផង ជាសាលាភាសាផង ជាសាលានយោបាយផង។ បន្ទាប់ទៅយើងច្របាច់សាលា​នេះ​ជា​មួយគ្នា បូកទាំងវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីមុននេះក៏ជាផ្នែកមួយនៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ឆ្នាំ ១៩៨៨​ គឺជាឆ្នាំដែលខ្ញុំចុះឈ្មោះរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីយកសញ្ញាបត្របរិញ្ញាសិន ដើម្បីឈានជាមូលដ្ឋាន សម្រាប់ធ្វើនិក្ខេបបទថ្នាក់បណ្ឌិត​។ ប្រហែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ដំ​បូងគេ ដែលមានសារណា គឺសូមមើល​សៀវភៅ ១០…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចែកសញ្ញាបត្រលើកដំបូង នៅឆ្នាំ១៩៩៦ ហើយសម្តេចតេជោ បានថ្លែងថា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសិស្សប្អូនរបស់សម្តេច ដោយសារសម្តេចបានចុះឈ្មោះចូលរៀនបរិញ្ញាបត្រតាំងពីឆ្នាំ១៩៩៨។ * សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែដល់បុគ្គលិកបណ្ណាល័យ ហ៊ុន សែន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពី១,៤៤០,០០០រៀល ឡើងទៅ ៣លានរៀល ដោយចាប់ផ្តើមពីខែសីហានេះតទៅ * ខណៈដែលការប្រឡងបាក់ឌុប ជិតចូលមកដល់ នៅថ្ងៃទី២១-២២ សីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោកគ្រូ អ្នកគ្រូ មាតាបិតា ឲ្យខិតខំបំពាក់បំប៉នកូនសិស្ស ហើយអំពាវនាវ…