ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

FN ៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កូវីដ១៩ មិនអាចរារាំងដល់សម្តេច មិនឱ្យមកបើក ការប្រកួតកីឡានាពេលនេះឡើយ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២៣ ជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា សម្រាប់វិស័យកីឡា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡា និងវិស័យផ្សេងៗរួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយ សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យជនរួមជាតិ បន្តថែរក្សាសន្តិភាពរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រដ្ឋមន្ត្រីការពារជាតិចិន…

សុន្ទរកថា ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម, លោកជំទាវប្រធាន, អនុប្រធាន និង សមាជិក, សមាជិកាសភា; ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយ ផ្ទាល់នៅរាជធានីភ្នំពេញ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន។ ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក, ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។ ទោះជាយ៉ាងនេះក្តី, ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣

ជយោ! ព្រះរាជាណាចក្រកម្ពុជា!|ជយោ! សន្តិភាព និងការអភិវឌ្ឍ!សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ប្រតិភូកីឡា នៃក្រសួងរាជធានី-ខេត្តបងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ដែលជាធម្មតាការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ ឆ្នាំម្តង ប៉ុន្តែ មានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើង នៃជំងឺកូវីដ-១៩។ ឆ្នាំនេះកូវីដ-១៩ មិនអាចរារាំងយើងបានទៀតទេ ដោយសារយើងបានរៀនរស់នៅជាមួយនឹងកូវីដ-១៩ ហើយកូវីដ-១៩ ក៏មិនអាចរារាំងខ្ញុំមិនឱ្យមកចូលរួមបើកកីឡាជាតិនៅល្ងាចនេះផងដែរ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានរួចស្រេចទៅហើយ។ ឆ្នាំ ២០២២ ជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយរលូន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសមហាអំណាច និងប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្ដុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិ សម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិទាំងមូល។ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា…