សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕

គ.ជ.ប៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨

FN ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។ គ.ជ.ប បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន៦២រូប ក្នុងនោះរួមមាន៖ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀបពីរដ្ឋសភា * សមាជិកព្រឹទ្ធសភា ៥៨រូបទៀត ត្រូវជ្រើសតាំងតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ដែលក្នុងនោះអាសនៈបានបែងចែកតាមភូមិភាគចំនួន៨ ទូទាំងប្រទេស។ សូមជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនោះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់​ គណបក្សសង្គ្រោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំផងដែរ៕

រដ្ឋមន្ដ្រី ស៊ុយ សែម ចាត់ទុកថា ការជីករណ្ដៅរ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅស្រុកសំបូរ ជាសកម្មភាពខុសច្បាប់ ហាមមិនស្ដាប់, ក្រសួងនឹងបង្កើន វិធានការទប់ស្កាត់ទៀត

FN ៖ ករណីជីករករ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅចំណុចត្រូន ភូមិអូរពារ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់មិញនោះត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាសកម្មភាពខុសច្បាប់ទាំងស្រុង ហាមមិនដែលស្ដាប់នោះឡើយ។ ចំពោះវិធានការ នៅចំពោះមុខនេះ លោករដ្ឋមន្ដ្រី នឹងបង្កើនការទប់ស្កាត់បន្ដទៀត ដោយបញ្ជាឲ្យមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅអប់រំ និងពិនិត្យមើលជាក់ស្ដែង។ លោក ស៊ុយ សែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា សកម្មភាពជីករករ៉ែ ដែលនាំឲ្យគ្រោះថ្នាក់ដាក់ដីស្លាប់ និងរបួសបែបនេះ គឺដោយសារតែជាសកម្មភាពខុសច្បាប់ មិនមានសុំការអនុញ្ញាតិពីមន្ដ្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ ហើយករណីនេះលោកទើបតែដឹងតាមការផ្សព្វផ្សាយ នាព្រឹកមិញនេះដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវតែជួយសហការ និងទប់ស្កាត់ ពីព្រោះសកម្មភាពលួចលាក់ដោយខុសច្បាប់បែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់​ហើយ។ បើតាមលោករដ្ឋមន្ដ្រី ការជីករករ៉ែ និងធនធានធម្មជាតិ នៅក្នុងដីនោះ ក្រសួងអនុញ្ញាតឲ្យត្រឹមតែ២០ម៉ែត្រប៉ុណ្ណោះ បើជ្រៅជាងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ…