ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរបានឃើញសកម្មភាពសម្តេច៣ដំណាក់កាលនៅក្នុងសង្គមខ្មែររួមមាន៖ ដំណាក់កាលសន្តិភាពផង សង្រ្គាមផង, ដំណាក់កាលជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងដំណាក់កាលចុងក្រោយនេះ គឺដំណាក់កាលជំរុញឧស្សាហកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលសន្តិភាពផង សង្រ្គាមផង គេតែងឃើញវត្តមានរបស់សម្តេចតំបន់សមរភូមិជួរមុខផង នៅក្រៅប្រទេសស្វែងរកជំនួយអភិវឌ្ឍន៍ផង និងឃើញនៅជំរុំសត្រូវផង ដើម្បីចរចារកសន្តិភាពសម្រាប់ជាតិ។ * សម្រាប់ដំណាក់ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ គេតែងឃើញវត្តមានសម្តេចជួបជាមួយប្រជាកសិករនៅតាមវាលស្រែ និងតាមប្រឡាយទឹកជាដើម។ តែសម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលត្រូវយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម គេឃើញវត្តមានសម្តេចនៅតាមរោងចក្រនានា ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី។ * សម្តេចតេជោ ហ៊ុន សែន…

គ.ជ.ប៖ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវព័ត៌មានស្តីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នោះ គជប បានបង្កើត​ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច។ តាម គ.ជ.ប  មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧នេះ នឹង បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕