ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី នៅរយៈពេល៧ថ្ងៃដំបូង!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល៧ថ្ងៃដំបូងនៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ទី០៧ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៤៣៤៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩.៨លាននាក់៕

កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ចុះបង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋម ដល់ពលរដ្ឋនៅខេត្តកំពង់ធំ

FN ៖ កាកបាទក្រហមកម្ពុជា តំណាងដោយសាខាកាកបាទក្រហមខេត្តកំពង់ធំ និងកាកបាទក្រហមជប៉ុន នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានបង្ហាត់បង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងសិស្សកុមារជាច្រើននាក់នៅទីនោះ។ ទិវាពិភពលោកនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមខេត្ត អ្នកស័្មគ្រចិត្តកាកបាទក្រហមប្រទេសជប៉ុន អ្នកស្ម័គ្រចិត្តភូមិ និងប្រជាពលរដ្ឋប្រមាណ ១៥០នាក់ ដែលទទួលបានការឧបត្ថម្ភពីកាកបាទក្រហមជប៉ុន តាមរយៈកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ តំណាងអ្នកស្ម័គ្រចិត្តជប៉ុន បានលើកសរសើរពីការចូលរួមរបស់ប្រជាពលរដ្ឋ និងបានណែនាំប្រជាពលរដ្ឋកម្ពុជាឲ្យយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀតឲ្យបានយល់ផងដែរ។ លោកស្រី ឌុក ស៊ីដា បានលើកឡើងថា វិជ្ជាសង្គ្រោះបឋម គឺជាវិជ្ជាដ៏សំខាន់មួយដែលអ្នកទាំងអស់គ្នា ត្រូវសិក្សាដើម្បីទុកជាចំណេះដឹង ព្រោះវាជាគ្រឹះក្នុងជីវិតសម្រាប់ជួយជីវិតខ្លួនឯង គ្រួសារ និងសង្គមដែលតែងតែរងគ្រោះដោយចៃដន្យ ដូចជា ហូរឈាម សន្លប់ គាំងបេះដូង រលាក បាក់ឆ្អឹង គ្រោះថ្នាក់ផ្សេងៗមុនពេលគ្រូពេទ្យជំនាញមកដល់ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកស្រីបានបន្តថា…

នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជួយឲ្យជីវភាពអតីតយុទ្ធជនចៀសផុតពីការលំបាក

FN ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនបណ្តាខេត្តទាំង៥ នៃយោធភូមិភាគ២ ដែលប្រារព្វធ្វើនៅសាលាខេត្តកំពង់ចាម នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងដោយមោទនភាពថា សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១០ឆ្នាំកន្លងទៅ ពិសេសការខិតខំពីរឆ្នាំចុងក្រោយ បានធ្វើឲ្យស្ថានភាពរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនបានល្អប្រសើរចៀសផុតពីទុក្ខលំបាក។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបញ្ជាក់ថា ការកែសម្រួលសមាសភាពដឹកនាំចម្រុះរួមមាន នគរបាល យោធា អាវុធហត្ថ សង្គមកិច្ច និងថ្មីៗនេះ បានបន្ថែមអង្គភាពសុរិយោដី១ទៀត ធ្វើឲ្យចលករសមាគមកាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ចំណុចគួរចាប់អារម្មណ៍ គឺការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ពេលភ្លាមៗ ចំពេលបុណ្យសព ហើយប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ឬ ប្រាក់ឧបត្ថម្ភ ១លើកដំបូង ក៏បានសហការ បើកជូនដល់ដៃគ្រួសារសព ទប់ស្កាត់បាន នូវបាតុភាពអសកម្ម ដែលធ្លាប់កើតមានកន្លងមក។ ជាមួយនោះ ការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព…