អភិបាលខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនាំថវិកាសម្តេចតេជោ ហ៊ុន សែន ជូនកងទ័ពការពារព្រំដែនកម្ពុជា-ឡាវ

FN ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរបងប្អូនវីរៈកងទ័ពដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គភាព២ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ដែលមានថវិកាសរុបចំនួន ៧៦.៤៤៤.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ១.០៦០, ឱសថព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥០ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់ចំនួន ៥០តេស្ត, ថ្នាំប៉ារ៉ាចំនួន ១.០០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ១.០០០គ្រាប់ ថ្នាំដាក់ទឹកស្អាតចំនួន ៦.០០០គ្រាប់ និងជូនថវិកាបងប្អូនវីរៈកងទ័ព ម្នាក់ៗ ចំនួន ៥០.០០០រៀល…

សម្តេតេជោ ហ៊ុន សែន៖ មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ ហើយគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ។ សម្តេចតេជោ ថែមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានរយៈពេលប្រមាណជា ៦០ឆ្នាំហើយនោះ នឹងគ្មានបរទេសណាមកបំបែកបាននោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ចិនជាច្រើនមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន សុទ្ធតែបញ្ជាក់ពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាចំណងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្ពុជា។ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងអះអាងថា ចិននឹងបន្តជួយរាល់ទុក្ខលំបាករបស់កម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ហើយបន្តរក្សាទំនាក់ទំនង ដោយមិនបរទេសណាមកបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន បានឡើយ។ មន្រ្តីជាន់ខ្ពស់ចិនទាំងនេះ ថែមទាំងសន្យាជួបទប់ស្កាត់ និងការពារមិនឲ្យមាន បដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ការបញ្ជាក់ថា ពីទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិននាពេលនេះ…

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ក្នុងខណ្ឌសែនសុខ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ…