នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនបាន!​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ខ្លួនបានចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដែលមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ផងដែរ។ គ.ជ.ប បានឲ្យដឹងទៀតថា សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះ (www.voterlist.org.kh ) ក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន តាមឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវប្រពឹត្តទៅចាប់ពីថ្ងៃទី១៤ ខែធ្នូនេះ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ដែលជាកាលបរិច្ឆេទចុងក្រោយ។ ជាមួយគ្នានេះ គជប នឹងផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨៕

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការប្រកាសផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹង ការប្រកាសកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប មកលើការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការសម្តែងការសោកស្តាយ នៅសេចក្តីថ្លែងការណ៍រ​បស់គ.ជ.ប ក៏បានបញ្ជាក់ជូនសហគមន៍អឺរ៉ុបចំនួន៣ចំណុចដូចតទៅ៖ ១៖ ​សហភាពអឺរ៉ុប គួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.បនោះទេ។ ២៖ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែលគ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ ហើយក៏ដោយសារតែ គ.ជ.ប អនវុត្តបានដូចគោលដៅទាំងពីរខាងលើនេះហើយ ទើបសហភាពអឺរ៉ុបវាយតម្លៃក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ របស់ខ្លួនថា៖ «សហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៧ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ត្រូវបានរៀបចំដោយគ.ជ.ប ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងមានស្តង់ដារ តម្លាភាព និងកម្រិតទុកចិត្តខ្ពស់។ អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ គឺជាសញ្ជានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថា បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត។…

អគ្គនាយកធនាគារ Maruhan ជប៉ុន ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា

FN ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។​ បើតាមអគ្គនាយកធនាគាររូបនេះ ​ក្រុមហ៊ុនជប៉ុន​ កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោក​រំពឹងថា នឹងមានកាន់តែច្រើន​ថែមទៀត​នៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យ​វិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយ​នៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្ត​ចូលរួមក្នុងវិស័យសង្គម និងកីឡា…