គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាង៧ពាន់នាក់ សង្កេតកាណ៍ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ គ.ជ.បបានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាង៧ពាន់នាក់ ចូលរួមសង្កេតការណ៍ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ២០១៧។ តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលម្អិតថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង៧ពាន់នាក់នោះ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៦,៥១០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៧២១នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ១៤នាក់ផងដែរ៕

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង៖ ប្រជាពលរដ្ឋ នឹងទទួលបានសេវាព្យាបាលកាន់តែល្អ ពេលអគារកម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បើកដំណើរការជាផ្លូវការ

FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា ពេលដែលអគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាងសង់រួចជាស្ថានពរ នៅដើមឆ្នាំ២០១៨ខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ពិសេសកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា អគារព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់ឧបត្ថម្ភសាងសង់អគារផងដែរ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយថ្ងៃនេះ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានជួយទ្រទ្រង់ឧបត្ថម្ភសាងសង់អគារនេះ ជាមួយនឹងការថែមនូវឧបករណ៍ព្យាបាលមួយចំនួន ដល់មន្ទីរពេទ្យយើងនេះ…

កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន និងប្រែក្លាយភូមិទាំងនោះ ទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍

FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍។ ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣​ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ​ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ​ ប្រទេសថៃ​ ដែលភាគីកម្ពុជាដឹកនាំដោយ​នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) អគ្គលេខាធិការ ​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿង​ញៀនថៃ​។ លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជា​ទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ​ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ​ ក៏ដូចជា ក្នុងតំបន់ទាំងមូល​ថា​ បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេ​ដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ​។ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ថ្លែង​ក្នុងនាម​គណៈ​ប្រតិ​ភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងស​ហ​ការី​ទាំង​អស់…