កម្ពុជា-ថៃ នឹងដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី (គីឡូ១៣) ទៅជាច្រកទ្វារអន្ដរជាតិមួយទៀត នៅថ្ងៃទី០១ ខែតុលា, ការឆ្លងកាត់ត្រូវបិទជាបណ្តោះអាសន្នពេញមួយព្រឹក

FN ៖ ច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ១៣ ដែលស្ថិតនៅឈមគ្នារវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ត្រូវភាគីទាំង២កម្ពុជា-ថៃ នឹងប្រកាសជាផ្លូវការដំឡើង ទៅជាច្រកព្រំដែនអន្ដរជាតិ គីឡូ១៣ ជាផ្លូវការនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ ប្រធានទីស្នាក់ការច្រកទ្វារមួយនេះ លោក ឃឹម ទិព្វមុនី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃប្រកាសជាផ្លូវការ ដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ទៅជាច្រកទ្វារអន្ដរជាតិគីឡូ១៣ (ភ្នំដី) នឹងធ្វើឡើងក្រោមវត្តមានរបស់អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងកងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំង២ជាច្រើនរូបទៀតផង។ លោក ឃឹម ទិព្វមុនី បានបញ្ជាក់ថា នៅពេលដំឡើងជាច្រកអន្ដរជាតិ សម្រាប់ខេត្តបាត់ដំបង ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ នឹងមានច្រកអន្ដរជាតិចំនួន២ ដែលបច្ចុប្បន្នមានច្រកអន្ដរជាតិដូង ស្ថិតនៅស្រុកកំរៀង។ ប្រធានទីស្នាក់រូបនេះ​បានបន្ដថា ច្រកទ្វារអន្ដរជាតិថ្មីនេះ ដែលស្ថិតនៅក្នុងស្រុកសំពៅលូន ពេលបើកដំណើរការជាផ្លូវការ នឹងមានវត្តមាននគរបាលអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងការចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្ដរជាតិឆ្លងកាត់ច្រកមួយនេះ។ យោងតាមសេចក្ដីជូនដំណឹង…

រយៈពេល២៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរជាង២១ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលជាង១ពាន់នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល២៥ថ្ងៃដំបូង នៃដំណើរការធ្វើ បច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង២១ម៉ឺននាក់ហើយ ខណៈអ្នក ដែលត្រូវលុបឈ្មោះចេញមានចំនួន ១,២៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅ ថ្ងៃទី២៦ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល២៥ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២៥ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២១២,៩៧១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបាន

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមក ជ្រៀតជ្រែកបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនេះនៅលើ Facebook ផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកម្ពុជាថា កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹម នៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារ នៅពាសពេញទីក្រុង ដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួន ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណា មកជ្រៀតជ្រែកបានឡើយ»។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន…