រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ចុះពិនិត្យព្យាបាលជំងឺជូនកម្មករ-កម្មការីនីជិត៤ពាន់នាក់ នៅរោងចក្រដេស្បែកជើង ប៉ុនទូសហ្វតវើល ខេត្តតាកែវ

FN​ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបា​ល លោក​ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃ​ទី០​៣ ខែ​តុលា ឆ្នាំ​២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣​,៥​០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់​។ ​ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោក​រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិង​ការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាល​ដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។ នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេ​បានឈប់សម្រាកចំនួន៣ខែ…

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាថៃ បង្ហាញពីជំហរពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត

FN ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។ យោងតាម Facebook របស់សម្តេចតេជោ ក្នុងជំនួបនោះ លោក Pornpetch Wichitcholchai បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា និងថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។ លោកបន្តថា នៅពេលនេះប្រទេសទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួត ហើយធ្វើការទៅមករកគ្នា ជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនង ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារសុខាសៀមរាប នៅខេត្តសៀមរាប

FN ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សណ្ឋាគារសុខាខេត្តសៀមរាប ដែលបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើផ្ទៃដីប្រមាណ ២៤ហិកតា ដោយជួលពីអាជ្ញាធរអប្សរា ដោយចំណាយថវិកាប្រមាណ ១៤០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារសុខាខេត្តសៀមរាប អាចចាត់ទុកបានថា ជាសណ្ឋាគារធំជាងគេនៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានអរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសាងសង់សណ្ឋាគារដ៏ប្រណីតនេះ ដែលអាចជួយឲ្យកម្ពុជាមានលទ្ធភាព ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗបាន។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ អាចនឹងធ្វើនៅក្នុងខេត្តសៀមរាប។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈកំណើនសណ្ឋាគារ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានកើតកើនឡើងជារៀងរាល់ឆ្នាំផងដែរ។…