ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអភិបាល​រាជធានី​ភ្នំពេញ ​កំពុង​ប្រារព្ធពិធី​ទទួល​ផ្លូវ និងស្ពាន​ព្រែក​ព្នៅ ពីក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​រាជរដ្ឋាភិបាល ​​សម្រេច​ទិញ​យកមកគ្រប់គ្រងវិញ

FN ៖ នៅ​វេលារសៀល​ម៉ោង​២ជាង​ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រារព្ធពិធី​ទទួល​ស្ពាន​ព្រែក​ព្នៅ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ​បាន​សម្រេច​ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​វិញ និងឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដោយឥតគិតថ្លៃ។ ពិធី​ប្រគល់​ទទួល​ស្ពាន​ព្រែក​ព្នៅ​នោះ ធ្វើ​នៅ​ចំណុច​បញ្ជរ​បង់ប្រាក់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច ដោយ​មានការ​ចូលរួម​ពីមន្ត្រី​រាជការនៃក្រសួងសាធារណការ រដ្ឋបាលរាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ សូមជម្រាបថា ចាប់ពីម៉ោង១២៖០០នាទី ឈានចូលថ្ងៃទី១៥ ខែតុលានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនមានបង់ប្រាក់ដូចមុនទៀតឡើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រេចទិញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនោះមកគ្រប់គ្រងវិញ៕

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ក្រោកឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ចៅៗ ទាំងនៅកន្លែងនេះ និងផ្នែកខាងក្រោម មេត្តា ក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។ ការសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលថ្ងៃស្អែកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រ ទេសត្រូវចូលរួមជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ យើងបានដឹងហើយថា ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើង ព្រះអង្គបានបូជាពេញមួយជីវិត របស់ព្រះអង្គ ដើម្បីឯករាជ្យ សេរីភាព ការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ច នេះទេ យើងដាក់ជាសញ្ញាសួរថា តើអនាគតកម្ពុជាមកដល់ពេលនេះវាយ៉ាងម៉េច? ជាពិសេស អវត្តមាន​របស់ព្រះអង្គក្នុងការតស៊ូទាមទារឯករាជ្យ ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលពេលនោះ ជាកាលបរិច្ឆេទចុងក្រោយ ការដកចេញនៃកម្លាំងរបស់បារាំង ចេញពីប្រទេសកម្ពុជា។ ការតស៊ូរបស់ព្រះអង្គមានតាំងពីពេលមុន តាមរយៈចលនាជាច្រើន ទាំងផ្ទៃក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ។ ប្រសិនបើគ្មានវត្តមានរបស់ព្រះអង្គទេ ចំណោទចោទសួរថា តើមកដល់ពេលនេះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណ៤២៤នាក់ និងនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍នេះ

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * មុនចាប់ផ្តើមកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សិស្សរួមនិងអ្នកចូលរួមទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើការគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋទេ កម្ពុជាប្រហែលជាមិនអាចទទួលបានឯករាជ្យពីប្រទេសបារាំងនោះឡើយ។ * គ្រាដែលខួប ២៤ឆ្នាំ នៃកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជិតឈានចូលមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះវត្តមានរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺតួអង្គដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តួអង្គពីរសំខាន់ក្នុងការស្វែងរកសុខសន្តិភាពនេះ គឺព្រះបរមរតនកោដ្ឋ នរោត្តម…