សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ ផ្លូវវេងស្រេង

មិនបានជួបជុំនៅថ្ងៃអាទិត្យ ដោយសារបង្កក់ចៅ និងសប្តាហ៍ក្រោយ ១៥ តុលា ខួបសម្ដេចតា ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន មកធ្វើពិធីនៅទីនេះសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនី ដែលអញ្ជើញមកពីតំបន់ជិតខាង នៃតំបន់នេះ ហើយដែលមានរហូតទៅដល់ ១៤.៤០០ នាក់។ ក្នុងចំណោមនោះ ក៏មានក្មួយៗមួយចំនួនក៏បានជួបជាមួយ ពូនៅឯកោះពេជ្ររួចហើយ។ នៅក្នុងកម្មវិធីក្នុងការជួបគ្នានៅឯកោះពេជ្រ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលមិនទាន់បានទៅជួប ដោយសារតែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការពាក់ព័ន្ធជាមួយធុរៈនៅក្នុងគ្រួសារ។ នោះគឺធុរៈទាក់​ទង ជាមួយនឹងការបង្កក់ចៅ។ វាជាការមិនសមរម្យទេ នៅពេលដែលជីតាត្រូវមានភារកិច្ចនៅក្នុងការពរចៅចេញ ទៅមើលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងរយៈពេលមួយខែ។ នៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ កម្មវិធីរបស់ យើងក៏ត្រូវផ្អាកសាជាថ្មីម្ដងទៀត។ ដូចដែលក្មួយៗទាំងអស់បានដឹងហើយថា ថ្ងៃទី ១៥ ខែតុលា ជារៀងរាល់​ឆ្នាំជាថ្ងៃឈប់សម្រាក ដើម្បីប្រជាពលរដ្ឋកម្ពុជារបស់យើង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត…

ក្រសួងដែនដី៖ វិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តចំនួន៤ ត្រូវបានដោះស្រាយចប់ជូនពលរដ្ឋជាង១៥០០គ្រួសារ

FN ៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។ សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាល​ ធ្វើសកម្មភាពដោយមិនបានចុះបញ្ជី

FN ៖ ក្រសួងមហាផ្ទៃ នាថ្មីៗនេះ បានបង្គាប់ឲ្យរដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា ចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីតាមច្បាប់កំណត់ ក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាព។ តាមសេចក្តីព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រសិនបើ រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យឃើញថា ការធ្វើសកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនបានធ្វើតាមការជូនដំណឹង ឬធ្វើសកម្មភាព ផ្ទុយពីរការជូនដំណឹង ឬធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មនានា នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពទាំងនោះ រួចរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់។