ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿង និងការចម្លងមេរោគអេដស៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺអេដស៍ និងកូវីដ១៩ មិនទាន់បញ្ចប់ទេ សូមរួមគ្នាការពារវា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួ…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ

FN ៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោង ចក្រ សហគ្រាស ចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី ភ្នំពេញ។ ជំនួប សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះចំថ្ងៃខួប៧២ឆ្នាំនៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុសម្តេច តិចជាថ្ងៃកំណើតបក្សតែមួយឆ្នាំប៉ុណ្ណោះ។ ដូច្នេះរឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ សម្តេចក៏មិនបានដឹងនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

FN ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ ជំនួប សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ កន្លែង ស្ថិត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជរដ្ឋាភិបាលខ្លះ លេងហ្វេសប៊ុកចាញ់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ និយោជិត ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះសម្តេច។ សម្តេចតេជោ ចាត់ទុកការស្រឡាញ់…