សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ទួលសង្កែ

ការបន្តផ្ដល់ភាពកក់ក្ដៅ និងគោរពស្រឡាញ់ ជាដំបូង អនុញ្ញាតអោយខ្ញុំស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលបានមកសាកសួរសុខទុក្ខចំពោះក្មួយៗកម្មករ/ការិនី នៅតំបន់ទួលសង្កែរបស់យើងនេះ ដែលមាន(កម្មករ)រហូតទៅដល់ជាង ១៤.០០០ នាក់ មកពី ១០ រោង ចក្រ។ ខ្ញុំពិតជាមានការរំភើប រីករាយ ដែលក្មួយៗ ប្អូនៗ ចៅៗ ផ្ដល់នូវការស្រឡាញ់រាប់អានចំពោះខ្ញុំ ក្នុង ពេលដែលខ្ញុំមកកាន់ពិធីនេះ ក៏ដូចជាទៅកន្លែងដទៃទៀត។ ការស្រឡាញ់រាប់អាននេះ គឺជាប្រភពនៃការ លើកទឹកចិត្ត សម្រាប់អោយខ្ញុំបន្តនៅការខិតខំ ដើម្បីដោះស្រាយនូវបញ្ហានានាបន្តទៀត។ ហើយនេះ ក៏ បង្ហាញអោយឃើញអំពីការយល់ដឹង ដែលក្មួយៗបានយល់អំពីការដឹកនាំរបស់ពូក្នុងរយៈពេលកន្លងទៅ។ តាមរយៈនៃការយល់ដឹងរបស់ក្មួយៗ ជាកម្មករ/ការិនីនៅទីនេះ ក៏អាចបញ្ជាក់អោយបានដឹងថា ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ជាអ្នកយល់ដឹង ហើយក៏បានរួមដំណើរជាមួយពូ ក្នុងការរំដោះប្រទេសចេញពី របប ប៉ុល ពត ហើយរួមគ្នាដើម្បីកសាងប្រទេសរហូតមកដល់ដំណាក់កាលនេះ។ បញ្ហាសុខភាពដោយសាររលាកបំពង់ក/វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច ថ្ងៃនេះ គឺខ្ញុំមានបញ្ហាសុខភាពបន្តិច។…

គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើងតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨»។ ជាមួយគ្នានេះ គណបក្សផ្សេងទៀត មិនទាន់ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់នៅឡើយទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕

សេចក្តីដកស្រង់សង្កថា ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប

ស្ពានឆ្លងទន្លេសាប សមិទ្ធផលថ្មីរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីបើកការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេ​សាបពីទិសខាងកើត ទៅទិសខាងលិច (ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិ លេខ ៥) តភ្ជាប់រវាងទីក្រុងភ្នំពេញ និងជ្រោយចង្វារ។ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏មានការស្ថាបនា នូវ ស្ពានដែកជាបណ្ដោះអាសន្នដើម្បីឆ្លងកាត់នៅតំបន់នេះផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដោយសារនេះ​វាជា​សមិទ្ធ​ផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា និយាយជារួម ហើយវាជាសមិទ្ធផលរបស់ទីក្រុងភ្នំពេញនិយាយ​ដោយ​ឡែក។ ការអភិវឌ្ឍរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវអោយមានការអភិវឌ្ឍនូវហេដ្ឋា​រចនាសម្ព័ន្ធ​ជាចាំ​បាច់។ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីសាងសង់ស្ពានមួយកន្លែងទៀត នៅក្នុងចន្លោះស្ពានព្រែកព្នៅ ​​និងស្ពានជ្រោយ​ចង្វារ ដែលជាស្ពានមានរួចមកហើយ។ ហើយបើគិតនៅតាមទន្លេសាប ស្ពានថ្មីដែលយើងកសាងក្រោយពេល​ដែល​យើងមានស្ពានជ្រោយចង្វារចាស់កសាងក្នុងទសវត្សរ៍ ៦០ ជាជំនួយ​របស់​ជប៉ុន ឥឡូវនេះ ស្ពានក៏កំពុង​ត្រូវ​​ជួសជុល។ យើងបានកសាងបន្ថែមនូវស្ពាន៖ ទី ១ ស្ពានជ្រោយចង្វារទី ២ ដែលហៅថា ស្ពានមិត្ត​ភាព​កម្ពុជា​ចិន។ ទី ២ ស្ពានព្រែកព្នៅ ដែលវិនិយោគដោយវិស័យឯកជន ហើយរាជរដ្ឋាភិ​បាល​ក៏ទើប​នឹង​ទិញ​យក ដើម្បីយកមកប្រគល់សម្រាប់ការប្រើប្រាស់របស់ប្រជាជន។…