រឿងគ្រាប់បែកគីមីអាមេរិកនៅស្វាយរៀង សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តឹងទៅអង្គការសហប្រជាជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោ ចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកសំណុំរឿងគ្រាប់បែកគីមីនេះ ប្តឹងទៅអង្គការសហប្រជាជាតិផងដែរ។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងប្ដឹង លោក លឺ ឡាយស្រេង ដែលបានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី​

FN ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។ ប្រសាសន៍ខ្លាំងខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ។ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង…

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយរំលាយបក្សសង្គ្រោះជាតិ គ្មានការដកហូតតំណែងរបស់សមាជិក គ.ជ.ប មកពីបក្សនេះឡើយ

FN ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅសាលមហោស្រពសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សប្រឆាំងមួយនេះ មិនមានការដកហូតតំណែងនោះឡើយ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានប៉ះពាល់ទេ ដោយសារអី? ដោយសារតែប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែបានលាលែងចេញពីគណបក្សនយោបាយរួចទៅហើយ។ អ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានផលប៉ះពាល់ទេ ព្រោះគេបានលាចេញពីបក្សហើយ»។ តែទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា ចំពោះសមាជិកព្រឹទ្ធសភា បច្ចុប្បន្នគ្មានឱកាសឈរឈ្មោះជាសមាជិកព្រឹទ្ធសភាតទៅទៀតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។ សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​​ ត្រូវបាន​បង្កើត​ឡើង​​ដោយយោងតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​​ជ្រើស​​តាំង​តំណាង​រាស្ត្រ ដែល​​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ​១៩៩៧។ ចាប់ពី​ឆ្នាំ១៩៩៨-២០០២ គ.ជ.ប មាន​សមា​ជិកចំនួន ១១រូប មាន​សមាស​ភាព​ជា​ឥស្សរ​ជន​ខ្មែរ តំណាង​ប្រជាពលរដ្ឋ តំណាង​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋស​ភា តំណាងក្រសួង​មហា​ផ្ទៃ និង​តំណាង​អង្គការមិនមែនរដ្ឋាភិបាល​…