សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។ ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។ ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។ សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។…

សេចក្តីដកស្រង់សង្កថា ផ្សាយផ្ទាល់តាមហ្វេសប៊ុក

ហេតុអ្វី ​អំពាវនាវសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខេត្ត បក្សសង្គ្រោះជាតិ មករួមរស់នឹងបក្ស​ប្រជា​ជន​កម្ពុជា​ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ខ្ញុំចង់បកស្រាយបន្ដិច ពាក់ព័ន្ធនឹងសភាពការណ៍ចុងក្រោយ ដែលថ្នាក់ដឹកនាំ​មួយចំនួន​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ហើយ(ដែល)យប់មិញនេះនៅម៉ោង ៣ និង ៥៧ ក្បែរភ្លឺ នាទី លោក ឡុង ម៉ូតា បាន​ចេញ​អ៊ី​ម៉េល​មួយ​ផ្ញើជូននៅក្នុងក្រុមថ្នាក់ដឹក​​នាំនៃ​គណបក្សសង្គ្រោះ​ជាតិ (អំពី)អ្វីដែល​ពួកគេ​បានខិត​ខំទប់​ស្កាត់​នូវ​ចរន្ត​ចាក​ចេញ​​ពីគណបក្ស​សង្គ្រោះជាតិ ដែលជាជិតនឹងឈានទៅដល់ការ​រលាយ​ហើយ​នោះ … ថាគណបក្សមួយនេះ​មិន​​ត្រូវ​បាន​រំលាយនោះទេ។ មេក្បត់ជាតិ សម រង្ស៊ី ក៏បាននិយាយថា ហ៊ុន សែន នឹងប្រកាសចុះចាញ់ ឯអ្នក​នៅ​ខាងក្នុងក៏​បានលើកជាបញ្ហាឡើងថា ប្រសិនបើគណបក្សត្រូវរំលាយ តើហេតុអ្វីបានជាលោក ហ៊ុន សែន ត្រូវ​អំពាវនាវ​អោយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត មកធ្វើការរួមរស់ជាមួយគណបក្ស​ប្រជា​ជន​កម្ពុជា​វិញ។ ចំណុចទាំងនេះ ខ្ញុំសូមបញ្ជាក់ជូនឲ្យបានច្បាស់ នេះជាបំណងល្អពិតប្រាកដ ដែលខ្ញុំចង់អោយបងប្អូន ដែល​ជា​អ្នកខិតខំនៅក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយដែលមិនបានដឹងរឿងដ៏កខ្វក់​អា​ក្រក់​ជួរជាតិរបស់មេក្បត់ជាតិដែលដឹកនាំគណបក្សនេះ ជាប់ពាក់ព័ន្ធដោយទាំងខ្លួនមិនបានប្រព្រឹត្ត ចូលរួម​ចំណែក​​នៃ​ការខុសឆ្គងនោះទេ។ សូមបងប្អូនយល់អោយបានច្បាស់ថា ខ្ញុំគ្មានការចាំបាច់ដើម្បី(នឹងធ្វើ) ដូចអ្វីដែលគេ​បាន​និយាយថា ហ៊ុន…

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រនៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើដំណើរមិនបាច់បង់ប្រាក់ទៀតឡើយ

FN ៖​ កាដូធំមួយទៀតហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី…