សម្តេចតេជោ ហ៊ុន សែន៖ ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀមរាបឡើយ

FN​ ៖ ឆ្លើយតបជាមួយសារព័ត៌មានមួយចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀនទូទាំងខេត្តសៀបរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ, សម្តេចតេជោបានចេញបញ្ជាក់ឲ្យច្បាស់ថា «ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀបរាបឡើយ»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមតាមរយៈការ Comments នៅលើ Facebook នារីម្នាក់ដែលបានស៊ែរព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធការបិទសាលារៀនយ៉ាងដូច្នេះថា «សូមបញ្ជាក់ឡើងវិញឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូរទាំងខេត្តសៀមរាបនោះឡើយ។ គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹមថាមាតាបិតា អាណាព្យបាលខិតខំឲ្យកូនចៅ ខិតខំរៀននៅផ្ទះក្នុងរយៈពេលនេះការបិទសាលាបណ្តោះអាសន្ននេះ»។ សូមជម្រាបថា ក្រោយទទួលបានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៧ ខែមីនានេះ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។ ក្រសួងបញ្ជាក់ថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល

FN ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល។ ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាលបាននិងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំញរសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២

FN ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។ ភ្ជាប់នឹងការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃនេះ ក៏បានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង ប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា៖ * សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិស «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២» ចំពោះគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់។ * សម្តេចតេជោ ហ៊ុន សែន សូមឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប ជាមួយនឹងមនសិការ ស្នេហាជាតិ និងស្មារតី ស្រឡាញ់សិល្បៈវប្បធម៌ជាតិ។ * សម្តេចតេជោ ហ៊ុន សែន…