ព្រឹកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី ជិត៤ពាន់នាក់ នៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង

FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់កម្មករ កម្មការិនី ៣,៥៨៩នាក់ នៅរោងនៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ចឹក…

រុស្ស៊ី ព្រមផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងគាំទ្រពេញទំហឹងចំពោះចំណាត់ការទាំងឡាយ ក្នុងការរក្សាស្ថេរភាពនយោបាយ

FN ៖ តាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។ ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម់ាក់ម៉េដេវ។ លោក ឌីមេទ្រី ម់ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។ នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ។ ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ី ឲ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។ ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន…

សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើ APEC បញ្ចូលកម្ពុជា ឡាវ និងមីយ៉ាន់ ជាសមាជិក និងឲ្យប្រធាន-អគ្គលេខាធិការអាស៊ានចូលរួមប្រជុំឲ្យបានទៀងទាត់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខមេដឹកនាំមហាអំណាចពិភពលោក រួមនិងបណ្តាមេដឹកនាំប្រទេសសមា ជិកអាស៊ាន និងមេដឹកនាំមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកិច្ចសន្ទនា ដែលមានការអញ្ជើញចូលរួមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោកប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ៊្សូ អាបេ… សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ បានថ្លែងសុន្ទរកថាគន្លឹះដូចទៅនឹងមេដឹកនាំប្រទេសសមាជិក…