CPP​ ដាក់បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត ជំនួសតំណែងសមាជិកសភារបស់ខ្លួន៤រូប ដែលលាលែងពីតំណែង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។ នេះបើតាមលិខិតរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ បេក្ខជនតំណាងរាស្រ្តថ្មីទាំង៤រូប រួមមាន៖ ១៖ លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ ២៖ លោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល ៣៖ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង ៤៖ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង បេក្ខជនតំណាងរាស្រ្តថ្មី៤រូបនេះ គឺជាអ្នកដែលត្រូវជំនួសសមាជិករដ្ឋសភាមកពី CPP​​ ៤រូប ដែលលាលែង ហើយត្រូវបាន គ.ជ.ប បញ្ចូនភ្ជាប់ជាមួយ​ បញ្ជីឈ្មោះបេក្ខជន១១រូប ផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ដើម្បីកាន់អាសនៈចំនួន១១ ដែលសេសសល់ ក្រោយគណបក្សចំនួន២ មិនទទួលយកក្រោយរំលាយគណបក្សសង្រ្គោះជាតិ។…

សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយនៅប្រទេសចិន

FN ៖ នៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយដែលរៀបចំឡើងនៅក្នុងប្រទេសចិន។ លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានមុនឡើងយន្តហោះថា កិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សនយោបាយកុម្មុនិស្តចិន និងគណបក្សនយោបាយនានាមកពីជុំវិញពិភពលោកនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយរដ្ឋាភិបាលចិន។ កិច្ចសន្ទនានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់។ លោក ស៊្រី ថាមរុង្គ បានឲ្យដឹងផងដែរថា គោលបំណងនៃកិច្ចសន្ទនារវាងគណបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោកនេះ មានគោលបំណងដើម្បីជ្រោងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺការរក្សាស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។ ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង និងក្រុមអ្នកវិនិយោគរបស់ចិនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក…

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖ – មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។ – មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។ – មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕