ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភី នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជួប សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ ដោយបាននាំយកមក មេដាយយ៉ាងច្រើនពីការប្រកួតនានាលើឆាកអន្តរជាតិ និងក្នុងតំបន់។ * សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់រង្វាន់នាពេលកន្លងមក។ សម្តេចតេជោ ស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ហើយមិនត្រូវយកកីឡា ត្រឹមតែជាការប្តូរប្រាក់នោះទេ។ * ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញកីឡាករ កីឡាការិនីមួយចំនួនរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការទទួលប្រាក់រង្វាន់របស់ពួកគេ។ * បើតាមសម្តេចតេជោ ភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់នាពេលកន្លងមក…

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជូនជ័យលាភីមេដាយមាស ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបអ្នកទាំងអស់គ្នាសាជាថ្មីម្តងទៀត ហើយក៏សូមយក​ឱកាស​នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ គឺគ្រប់កម្រិតនៃ​ការ​ប្រកួត ដែលបាននាំមកនូវកិត្តិយសជាតិថ្ងៃនេះ ដែលខ្ញុំសូមស្នើអោយអង្គពិធីទាំងមូលទះដៃអបអរសាទរ។ កីឡាមិនមែនដើម្បីដូរប្រាក់ ត្រូវរក្សាតម្លៃ និងមានការយោគយល់គ្នាទៅវិញទៅមក កីឡារបស់យើងពិតជានាំមកនូវវឌ្ឍនភាព ហើយដែលអម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើ របាយការណ៍ជូនអង្គប្រជុំរួចហើយ សូម្បីតែឥណទានថវិកាដែលបានត្រៀមបម្រុង គឺមិនគ្រប់គ្រាន់ យើង​បានចាយលើសពី ៣ ពាន់លានរៀល ឡើងទៅដល់ជាង ១២ ពាន់លានរៀល ហើយក៏មិនទាន់គ្រប់ ជាមួយនឹងកីឡាករ/ការិនីថ្មីៗ ដែលទើបនឹងបានទទួល។ ក្នុងពេលដែលខ្ញុំអបអរសាទរ​ជាមួយនឹង​កីឡា​ករ/ការិនី ដែលជាជ័យលាភីនៅទីនេះ ខ្ញុំក៏សូមយកឱកាសនេះ និយាយទៅកាន់ក្មួយៗ ក៏ដូចជា អ្នក​គាំទ្រ​ទាំងឡាយ មេត្តាយោគយល់ អធ្យាស្រ័យ ហើយយើងតាំងខ្លួនជាអ្នកកីឡាស្អាតស្អំ កីឡាមិន​មែន​ដើម្បី​ដូរប្រាក់ ព្រោះរយៈពេលកន្លងទៅ ខ្ញុំក៏បានឃើញនូវការបង្ហោះតាមហ្វេសប៊ុកមួយចំនួន ដែល​នេះ​ជាការ​ទម្លាក់ខ្លួនរបស់ក្មួយៗ ឬក៏អ្នកគាំទ្រក្មួយៗទៅវិញទេ។ ទោះបីជាមេដាយថ្នាក់ណាក៏ដោយ បើសិនជាអង្គុយទាមទារនូវប្រាក់ប្រញាប់ប្រញាល់ហួស ច្បាស់ជានឹង ធ្វើអោយតម្លៃ…

នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនបាន!​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ខ្លួនបានចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដែលមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ផងដែរ។ គ.ជ.ប បានឲ្យដឹងទៀតថា សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះ (www.voterlist.org.kh ) ក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន តាមឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវប្រពឹត្តទៅចាប់ពីថ្ងៃទី១៤ ខែធ្នូនេះ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ដែលជាកាលបរិច្ឆេទចុងក្រោយ។ ជាមួយគ្នានេះ គជប នឹងផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨៕