រដ្ឋមន្រ្តី វង សូត៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ លើការរស់នៅ សេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការលើកកម្ពស់ ការអនុវត្តសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្ត គោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ និងការដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានានូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។ រដ្ឋមន្រ្តី វង សូត បានបន្តថា ឆ្លើយតបនឹងសមិទ្ធផលនានា និងក្នុងទិសដៅពង្រឹង និងពង្រីកតួនាទីរបស់ខ្លួន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានពង្រីករចនាសម័ន្ធរបស់ខ្លួនដល់រាជធានី ខេត្តចំនួន២៥ និងក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័នចំនួន៩។ ការលើកឡើងរបស់ រដ្ឋមន្រ្តី វង សូត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ រៀបចំធ្វើ នាថ្ងៃទី១៩ ខែធ្នូ…

ជប៉ុនផ្តល់ជំនួយ ២៨ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅភ្នំពេញ និងបាត់ដំបង

FN ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។ ការចុះហត្ថលេខា លើការផ្តល់ជំនួយនេះ នឹងធ្វើឡើង វេលាម៉ោង ០៩៖៣០នាទីព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជា ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីជប៉ុន ចុះហត្ថលេខាដោយ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ៕

កម្ពុជាបានត្រៀមខ្លួន ចូលរួមធ្វើជាសមាជិកអង្គការបោះឆ្នោតពិភពលោក

FN ៖ កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើជាសមាជិក អង្គការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា A-WEB (The Association of World Election Bodies)។ ការត្រៀមខ្លួនដើម្បីក្លាយជាសមាជិកនៃអង្គការ បោះឆ្នោតពិភពលោក A-WEB នេះ បានធ្វើឡើងតាមរយៈជំនួបមួយរវាងប្រធាន គជប កម្ពុជា លោក ស៊ិក ប៊ុនហុក ជាមួយនឹងអគ្គលេខាធិការ សមាគមអង្គការ បោះឆ្នោតពិភពលោក គីម យ៉ុង ហ៊ី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការ គជប។ A-WEB គឹជាអង្គការមួយ ដែលបានបង្កើតកាលពីខែតុលាឆ្នាំ២០១៣ ក្នុងប្រទេសកូរ៉េខាងត្បូង និងមានសមាជិក១០៩ មកពី១០៣ប្រទេសលើសកលលោក។ លោក ស៊ិក ប៊ុនហុក បានវាយតម្លៃខ្ពស់ចំពោះសមាគម A-WEB ដែលជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាពនិងឯករាជ្យដែលរួមបញ្ចូលសមាជិកពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតពិភព លោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ។ ប្រធាន គជប កម្ពុជា លោកស៊ិក ប៊ុនហុក…