FN ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម, * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ…