ក្រសួងសង្គមកិច្ច និងអង្គការចំនួន៤ ចុះMoU ជិត២លានដុល្លារ ដើម្បីបន្តសកម្មភាពការងារ ក្នុងរយះពេលគម្រោង៣ឆ្នាំបន្តទៀត ក្នុងការលើកកំពស់សុខុមាលភាពរបស់ ជនរងគ្រោះ និងងាយរងគ្រោះ

FN ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់១លាន៧សែនដុល្លារអាមេរិក ដើម្បីជួយទៅលើកម្មវិធីផ្សេងៗរបស់អង្គការក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ដើម្បីការងារលើកកំពស់សុខុមាលភាពរបស់កុមារ និងជនរងគ្រោះ និងជនងាយរងគ្រោះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច និងតំណាងអង្គការទាំង៤ មានអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ អង្គការ បេសកម្មទូទាំងពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ជំនួយពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីក្រុមការងារតាមបណ្តាខេត្តដែលមានអង្គការទាំង៤នេះមានអាស័យដ្ឋាននៅទីនោះ។ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៤នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ…

គណៈកម្មាធិការព្រំដែន៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងបញ្ចប់ដើមឆ្នាំក្រោយ

FN ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូ ​គណៈកម្មាធិការ រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ។ លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ឋផលដែលភាគីទាំងពីរសម្រេច នៅក្នុងខេត្តនេះរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយ។ នៅសល់៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។ ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ…

បុណ្យសមុទ្ររយៈពេល៣ថ្ងៃ នៅខេត្តកែប មានភ្ញៀវទេសចរចូលរួមកម្សាន្ត សប្បាយជាងកន្លះលាននាក់, ពិធីទាំងមូលត្រូវបានបញ្ចប់ដោយជោគជ័យ

FN ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយ ជាង៥០ម៉ឺននាក់។ នេះបើតាម​ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ដែលជាថ្ងៃទី១ នៃបុណ្យសមុទ្រមានភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ ចូលរួមទស្សនា ខណៈថ្ងៃទី២៣ ខែធ្នូ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រ មានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ដោយសរុបរយៈពេល ៣ថ្ងៃនេះពិធីបុណ្យ គឺអ្នកចូលរួមជាង៥០ម៉ឺននាក់។ ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបាន សមត្ថកិច្ច​ទទួលខុសត្រូវការពារ និងរៀបចំ សណ្តាប់ធ្នាប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយទប់ស្កាត់ឃាត់មុខសញ្ញាលូកហោប៉ៅ៣នាក់​, ពិនិត្យព្យាបាលជំងឺ ១,៧៣៤នាក់, ជួយអ្នកលង់ទឹកម្នាក់ និងអប់រំ ដកហូតមនុស្សពាក់អាវ Police ១២នាក់។ សូមជម្រាបថា បុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត…