លទ្ធផលផ្លូវការរបស់ គ.ជ.ប៖ ពលរដ្ឋជាង៨.៣លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាព

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដោយក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨,៣៨០,២១៧នាក់ ស្មើនឹង៨៤.៨០ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាពរួច៕

គ.ជ.ប ប្រកាសលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃ កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលរៀបចំឡើង នាភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ និងត្រូវបានបិទដោយ លោក នុត សុខុម អនុប្រធានគ.ជ.ប នៅពេលរសៀល។

ប្រមុខ គ.ជ.ប៖ គោលបំណងធំរបស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីបោះឆ្នោតត្រឹមត្រូវ និងរាប់សន្លឹកឆ្នោតដោយយុត្តិធម៌ មានតម្លាភាព

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងធំៗចំនួន២ របស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ ដោយធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំ ត្រូវតែមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយមួយទៀត រាប់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គ្មានលំអៀង និងមានតម្លាភាព។ លោកថ្លែងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ លើសេចក្ដីព្រាងបទបញ្ជា និងនិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «គោលបំណងរបស់អុំ គឺមានតែ២ទេ ដែលធំជាងគេ ទី១ គឺធ្វើម៉េចឲ្យបញ្ជីបោះឆ្នោតល្អបំផុត គ្រប់អាយុបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យត្រឹមត្រូវ គ្មានលំអៀង ហើយដល់ដំណាក់កាលទី២ គឺការរាប់សន្លឹកឆ្នោតដែលគេបានស្ដែងចេញនូវបណ្ដាឆន្ទៈ ដែលគេប្រើសិទ្ធិគេ រាប់ឲ្យបានយុត្តិធម៌បំផុត គឺមានតែ២ហ្នឹងឯង ដែលជាគោលដៅធំបំផុតរបស់ គ.ជ.ប»។ លោកបន្តថា ការងារទាំងអស់នេះ គ.ជ.ប បានសម្រេចយ៉ាងត្រចេះត្រចង់រួចមកហើយ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់…