របាយការណ៍ក្រសួងការបរទេស៖ ឆ្នាំ២០១៧ កម្ពុជាបោះបង្គោលព្រំដែនជាមួយឡាវ-វៀតណាម-ថៃ បានចំនួន៤៧៩​ នៅដល់២៦ មិនទាន់ឯកភាព

FN ៖ របាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួង និងគណៈកម្មាធិការចំរុះ ព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ហើយឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួ​ន៤៧៩ និងនៅសល់ចំនួន២៦ បង្គោលមិនទាន់ឯកភាពគ្នា។ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្រាប់កិច្ចការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ, ភាគីទាំងពីរបានទទួលលទ្ធផលគួរឲ្យកត់សំគាល់ ដោយបានបោះបង្គោលព្រំដែនចំនួន១២១ លើចំនួនសរុប១៤៥បង្គោល មានចំនួន៤៦៤,៥គីឡូម៉ែត្រ លើ៥៤០គីឡូម៉ែត្រ ស្មើនឹង៨៦%។ ដោយឡែកសម្រាប់កិច្ចសហការជាមួយភាគីថៃ, កម្ពុជា-ថៃ បានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ បោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន៤៤បង្គោល និងមិនឯកភាព ចំនួន២៦បង្គោល និងបានសម្រេចចាប់ផ្តើម សាងសង់ស្ពាននៅស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) បានណងអៀន (ខេត្តស្រះកែវ)។ ដោយឡែកជាមួយប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន៨៤% និងបានបោះបង្គោលធំចំនួន៣១៤បង្គោល ក្នុងចំណោម៣៧៥ បង្គោល នៅលើផ្ទៃដីជាក់ស្តែង និងនៅសល់១៦% កំពុងបន្តចរចាដោះស្រាយ។ ជាការគួឲ្យកត់សំគាល់ក្រសួង…

តុលាការខ្មែរក្រហម ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ

FN ៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ​មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ។ បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ បានចាត់តាំងអ្នកជំនាញវេជ្ជសាស្ត្រ២រូបឲ្យពិនិត្យវាយតម្លៃ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដើម្បីកំណត់ថា តើពួកគាត់នៅតែមាន សម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការក្នុងសំណុំរឿង ០០២/០២ ដែរ ឬ​ទេ កាលពីនៅថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​២០១៨កន្លងទៅ។ បន្ទាប់ពីបាន​ពិនិត្យរបាយការណ៍វេជ្ជសាស្ត្ររួច អង្គជំនុំជម្រះសាលាដំបូង បញ្ជាក់ថា ជនជាប់ចោទទាំង២នៅតែមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ និងពុំមានការចុះខ្សោយផ្នែកបញ្ញា ស្មារតី ឬ​រាងកាយ ដែលរារាំងមិនឲ្យពួកគាត់បន្តចូលរួមដំណើរការសវនាការនៃសំណុំរឿង ០០២/០២​នេះ​ឡើយ។ អង្គជំនុំជម្រះសាលាដំបូងកត់សម្គាល់លើអនុសាសន៍របស់អ្នកជំនាញ ដែលណែនាំឲ្យមានការត្រួតពិនិត្យជាទៀងទាត់ លើមុខងារបញ្ញាស្មារតីរបស់ជនជាប់ចោទ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ និងប្រគល់ជយលាភីទីក្រុងស្អាត នារសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញប្រគល់ជយលាភីដល់ក្រុង និងខណ្ឌ ដែលជាប់ជាទីក្រុងស្អាតផងដែរ។ ខេត្ត-ខណ្ឌដែលទទួលបានជយលាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។ សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលបានចូលរួមជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ…