ពលករបរទេសជាង១០ម៉ឺននាក់ ​ធ្វើការនៅកម្ពុជាដោយគ្មានប័ណ្ណការងារ, ក្រសួងមហាផ្ទៃ និងក្រសួងការងារ​​ ប្រកាសទុករយៈពេល១ខែ មុន​ចាត់វិធានការណ៍ច្បាប់

FN ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ ​នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងដាច់ណាត់ ឬឈានដល់ការបណ្ដេញពីកម្ពុជា ចំពោះពលករបរទេស ជាង១០ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ ដែលនាំឲ្យខាតបង់ប្រាក់ចំណូលចូលរដ្ឋ ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ។ ​​នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក​ សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចគ្នាថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។ ​ការឲ្យដឹងបែបនេះ របស់នាយឧត្តមសេនីយ៍ សុខ ផល និងលោក សេង សក្ដា បានធ្វើឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងទុកពេលមួយខែតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ…

លោក ចម ប្រសិទ្ធ៖ «ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ​ជាការបោះជំហានដ៏វិជ្ជមាន​ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា»

FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បង​ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពី​ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ​ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាង​របស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr.…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕