ទេសរដ្ឋមន្រ្តី លី ធុជ៖ ជាង១១ឆ្នាំមកនេះ នាយទាហានកម្ពុជាជាង៥ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ តែបានពលីជិត១០នាក់

FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន…

សេចក្តីដកស្រង់សង្កថាក្នុងពិធីបុណ្យទន្លេលើកទី ៤

ពិធីបុណ្យទន្លេ  លើកទី ៤ ឆ្នាំ ២០១៨ នៅក្រុងតាខ្មៅ សូមស្នើដកសុន្ទរកថារបស់ខ្ញុំចេញពីស្គ្រីនខាងក្រោយ … ខ្ញុំមិនអានសុន្ទរក​ថា​នោះទេ។ តាំងនាមឲ្យបុរសៗ​ដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជូនពរចំពោះស្រ្តីទាំងឡាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ នៅក្នុងខួបអនុស្សាវរីយ៍ទិវានៃសិទ្ធិនារីអន្តរជាតិ ហើយសូមជូនពរឲ្យនារីទាំងអស់ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះយើងធ្វើបុណ្យទន្លេក៏យើងមិនភ្លេចនូវប្រភពដើមពីស្ត្រីរបស់ខ្មែរយើង ដែលពីដើមមានធាតុជានាគ ហៅថា នាងនាគនារីខ្មែរ។ សង្ឃឹមថា នាគនឹងមិនទទួលនូវការប្រមាថណាមួយនោះទេ ហើយទោះបីជាស្ត្រីទាំងឡាយដែលកើតនៅឆ្នាំនេះ ឬឆ្នាំនោះ ក៏សូមឲ្យស្ត្រីទាំងនោះក្លាយទៅជាឆ្នាំនាគទាំងអស់។ មិន​មែនជាការកេងចំណេញ ដោយសារតែខ្ញុំឆ្នាំនាគនោះដែរទេ​ តែខ្ញុំចង់ឲ្យការគោរពទាំងឡាយបានចំពោះស្ត្រី មិនគ្រាន់តែថ្ងៃ ៨ មីនា នោះទេ ក៏ប៉ុន្តែបាន ៣៦៥ ថ្ងៃ ជារៀងរហូតតទៅ។ ស្វាគមន៍ការអញ្ជើញចូលរួមពិធីបុណ្យទន្លេ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំពិតជាមានការរីករាយដោយបានមកចូលរួម។ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងការបើកនូវទិវាបុណ្យទន្លេ លើកទី ៤ ដែលប្រារព្ធធ្វើនៅទីក្រុងតាខ្មៅ នាខេត្តកណ្តាល។ ខ្ញុំសូមស្វាគមន៍ចំពោះការអញ្ជើញចូលរួមនៃអ្នកទាំងអស់ ដែលមិនគ្រាន់តែអ្នកខេត្តកណ្តាលប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានអញ្ជើញមកពីបណ្តាខេត្តនានា និងក៏មានផ្នែកដែលមានការពាក់ព័ន្ធចូលរួមផងដែរ។ ខ្ញុំពិតជាមានការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជាពិសេសគឺខេត្តកណ្តាលខ្លួនឯងផ្ទាល់នេះតែម្តង…

កម្ពុជាទទួលការវិនិយោគចំនួន១៨៣គម្រោង ទុនវិនិយោគសរុប៦.៣ពាន់លានដុល្លារអាមេរិក កើន៧៥ភាគរយ នៅឆ្នាំ២០១៧

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office…