គ.ជ.ប ច្រានចោលសំណើរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនធ្វើវិសោធនកម្ម កែប្រែចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងរបៀបគូសសន្លឹកឆ្នោត តាមការស្នើសុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ នេះបើយោងតាមលិខិតរបស់ អគ្គលេខាធិការ គ.ជ.ប ផ្ញើទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្នុងលិខិតនេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប សូមជម្រាបលោកប្រធានជ្រាបថា គ.ជ.ប បានទទួលរួចហើយនូវលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលស្នើសុំឲ្យ គ.ជ.ប ធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨»។​ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់បន្តថា «បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ»។ សូមជម្រាបថា ចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

គ.ជ.ប ទទួលបានជំនួយហិបឆ្នោត ១១,០០០ហិបបន្ថែម និងរថយន្ត ៤០គ្រឿងពីជប៉ុន ដែលមានតម្លៃជាង ៧លានដុល្លារ

FN ៖ ដូចការសន្យា រាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជំនួយជាសម្ភាររួចហើយ មកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ស្នើនឹងជាង ៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤​ ខែកក្កដា​​ ឆ្នាំ២០១៨នេះ។ បើតាមគ.ជ.ប សម្ភារទាំងនោះរួមមាន៖ ហិបឆ្នោតចំនួន ១១,០០០ហិប និងរថយន្តប្រភេទ Pickup ចំនួន៤០គ្រឿង។ ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក ហៃដឺហ៉ីសា ហូរីណូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមជម្រាបថា គ.ជ.ប ក៏មានហិបឆ្នោតចំនួន ១២.០០០ទៀត ជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨ ដែលកំពុងបន្តប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្ភារបរិក្ខា ដែលជាជំនួយរបស់ជប៉ុន និងសម្ភារបោះឆ្នោតផ្សេងទៀត បាននិងកំពុងបញ្ជូនទៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត…

គ.ជ.ប ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យមាន ភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យ ការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។ នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប​ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។ បើតាមសេចក្តីសម្រេចគ.ជ.ប ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨​​ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាម ជាអ្នកសង្កេតការណ៍។ សេចក្តីសម្រេចគ.ជ.ប ដដែល បានបញ្ជាក់ទៀតថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕