គ.ជ.ប សេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃការដោះស្រាយបណ្ដឹង របស់គណបក្សនយោបាយ និងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានពិនិត្យ និងសម្រេចលើបណ្ដឹងរបស់ គណបក្សសង្គ្រោះជាតិ ចំនួន២២បណ្ដឹង, គណបក្សប្រជាជនកម្ពុជា ចំនួន១០បណ្ដឹង និងប្រជាពលរដ្ឋ១បណ្ដឹង សរុបចំនួន៣៣បណ្ដឹង ដែលប្ដឹងបន្ដមកពីបណ្ដារាជធានី-ខេត្ត ចំនួន១០៕

គ​.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បន្ថែមដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែល គ.ជ.ប បានចារបដិសេធមិនទទួលដោះស្រាយនោះ ដោយសារម្ចាស់បណ្ដឹងបានប្ដឹងផ្លោះមក គ.ជ.ប មុនប្ដឹងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ក្នុងនោះរួមមាន៖ ខេត្តកណ្ដាល២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មាននៅខេត្តកោះកុង​ ៣បណ្ដឹង, ខេត្តព្រៃវែង ១បណ្ដឹង, ខេត្តស្ទឹងត្រែង ៤បណ្ដឹង, ខេត្តបាត់ដំបង ២បណ្ដឹង, ខេត្តប៉ៃលិន ១បណ្ដឹង និងខេត្តព្រះវិហារ ១បណ្ដឹង។ ចំណែកបណ្ដឹងចំនួន១…

ក្រោយរាប់ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង គ.ជ.ប ប្រកាសលទ្ធផល៖ CPP ចាញ់ CNRP ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលបឋមចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដងដោយសម្រេចថា ការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបងនោះ គឺគណបក្សប្រជាជនកម្ពុជា បានចាញ់គណបក្សសង្គ្រោះជាតិ។ នេះយោងតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ គ.ជ.ប។ បើតាមអ្នកនាំពាក្យ គ.ជ.ប ចំពោះលទ្ធផលបឋមចុងក្រោយនេះ នៅឃុំបឹងប្រាំ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៧សំឡេង រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៧៧៦សំឡេង។ ដោយឡែកនៅឃុំក្លែង គណបក្សប្រជាជនកម្ពុជា ទទួលបាន៣៣៥សំឡេង ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន៣៣៧សំឡេង។ សូមជម្រាបថា បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប មុនការរាប់សន្លឹកឆ្នោតឡើងវិញនោះ បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។…