សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា

សុខសប្បាយទេ? ជិតចូលឆ្នាំហើយ។ ក្មួយៗមានផ្ទៃពោះក្រោម ៥ ខែ អាចរាំបានតើ។ ពេលហ្នឹង ដឹកដៃប្តីទៅរាំតែម្តង ចាំមើលព្រមរាំជាមួយប្រពន្ធមានផ្ទៃពោះ ឬអត់? មកមិញហ្នឹង លឺថា នៅខណ្ឌហ្នឹង គេប្រឡងបវរកញ្ញាអាយុ ៦០ ឆ្នាំ ឡើង ថ្ងៃ ៣០ នេះ។ ខាងនេះសុទ្ធតែក្រោមអាយុ ៦០ ធ្វើម៉េចគ្រប់លក្ខខណ្ឌ? យាយៗនៅខាងក្រោយនេះ ទៅដាក់ពាក្យទៅ ដើម្បីប្រឡងនឹងគេ។ អាកាសធាតុប្រែប្រួល ទាំងប្រទេសយើង និងទូទាំងពិភពលោក ដំបូង ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ កម្មការិនី ដែលបានជួបជុំគ្នានៅព្រឹកនេះ។ អាទិត្យមុន យើងបានជួបគ្នានៅទីនេះដែរ ប៉ុន្តែយើងគ្រាន់តែកត់សំគាល់ឃើញថា ធាតុអាកាសពិតជាប្រែប្រួលពិតប្រាកដមែន។ អាទិត្យមុន យើងមកទីនេះ នៅក្នុងពេលយប់ មានភ្លៀង ហើយព្រលឹមឡើងក៏មេឃស្រទុំ។ តែព្រឹកនេះ យើងមកសាជាថ្មីម្ដងទៀត រយៈពេលមួយអាទិត្យក្រោយតែប៉ុណ្ណោះ ព្រឹកនេះ គឺបើកថ្ងៃ ប៉ុន្តែហាក់ដូចជាធ្លាក់ខ្យល់ពីជើង។ ស្ថានភាពនេះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ

FN​​ ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល១ថ្ងៃកន្លះរួចមកនោះ។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដើម្បីបានផ្តល់អនុសាសន៍ និងការក្រើនរំលឹកមួយចំនួនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទន ជាពិសេសលទ្ធផលនៃការផ្តល់ សេវាអប់រំសុខភាពការពិនិត្យ សុខាភិបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិកទាំងក្នុង និងក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាង២ពាន់នាក់ នាព្រឹកថ្ងៃនេះ

FN​​ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យា ដែលបានអភិវឌ្ឍន៍ពីអង្គការផ្នែកបណ្តុះបណ្តាលមួយ រហូតក្លាយជាសាកលវិទ្យាល័យ។ សម្តេចថា​ សមិទ្ធផលនេះមិនមែនជារឿងងាយស្រួលនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានរបស់ជាតិ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ បានចូលរួមអបអរសាទរដល់ជយលាភី និងអំពាវនាវឲ្យពួកគេបន្តខិតខំពង្រឹង សមត្ថភាពបន្ថែមតាមរយៈការអប់រំនេះបន្តទៅទៀត។…