គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើម ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។ សម្រាប់កិច្ចប្រជុំនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នៅវេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។ គ.ជ.ប បានឲ្យដឹងថា សមាសភាពស្ថាប័នដែលនឹងចូលរួមប្រជុំរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងអ្នកជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ជាមួយអ្នកកីឡាជាង ៣,០០០នាក់

FN ៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ​ ៣រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ​ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលវិស័យកីឡាមានក្លាយជាចលនាជាតិ ហើយមានគ្រប់គ្រឹះស្ថានសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យវិស័យកីឡាគ្រប់ប្រភេទត្រូវពង្រីកនូវគុណធម៌។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ ដែលកីឡាករតែងតែទទួលនូវលទ្ធផលពីការប្រកួត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរកីឡាករប្រដាល់មួយចំនួន ដែលពួកគេនៅតែរីករាយ ទោះបីពួកគេប្រកួតចាញ់ ហើយនៅតែអបអរសាទរជាមួយ កីឡាករដែលឈ្នះ។…

ការដកស្រង់សេចក្តីអធិប្បាយ ពិសាបាយសាមគ្គីជាមួយកីឡាករ/ការិនី

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! លើកពេលជួបមុនការកំណត់ ដោយជាប់ដឹកនាំការប្រជុំកំពូលគណៈកម្មការអន្តរជាតិទន្លេមេគង្គ ថ្ងៃនេះ ដូចដែលយើងនិយាយគ្នាកាលពីឆ្នាំទៅ​ យើងនឹងជួបគ្នាជាប្រចាំ ប៉ុន្តែ គ្រាន់តែមានការលើកពេល តែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំយើងកំណត់គ្នាថា យកថ្ងៃ(ទី) ០៤ មេសា ដែលជាថ្ងៃខួបកំណើតរបស់ខ្ញុំ សម្រាប់ការជួបជុំគ្នារបស់យើង ប៉ុន្តែដោយថ្ងៃ(ទី) ០៤ មេសា ខ្ញុំត្រូវទៅចូលរួមដឹកនាំការប្រជុំកំពូល​គណៈ កម្មការអន្តរជាតិទន្លេមេគង្គនៅឯខេត្តសៀមរាប ដូច្នេះ​ បានជាយើងត្រូវជួបជុំគ្នានៅថ្ងៃទី ០៣ មេសា នេះ។ អរគុណអ្នកពាក់ព័ន្ធទាំងឡាយ ចំពោះសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លង  ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះ គណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំរៀបចំនូវដំណើរ ការកីឡាក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ ហើយក៏បានខិតខំរួមគ្នា ដើម្បីអោយមានជំនួបរបស់យើង ទៅតាមការគ្រោងទុក។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ ទោះបីមានការប្រកួត ឬមិនប្រកួត តែខ្ញុំបានដឹងថា កីឡាករ/ការិនីទាំងអស់ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់ទៅតាមជំនាញរៀងៗខ្លួន។…