សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសំណើ៥ចំណុច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គ

FN ៖ ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណើចំនួន៥ទៅអង្គប្រជុំឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គឲ្យកាន់តែល្អប្រសើរថែមទៀត។ នៅចំពោះមេដឹកនាំប្រទេមហាអនុតំបន់មេគង្គ៥ផ្សេងទៀត (ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្តិភាព វិបុលភាព និងសាមគ្គីភាព។ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ក៏ជាផ្នែកមួយនៃការតភ្ជាប់អាស៊ានផងដែរ ក្នុងគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងប្រែក្លាយមហាអនុតំបន់មេគង្គទៅជាចំណុចស្នូលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បាននិងកំពុងជួយដល់ប្រទេសជាសមាជិកទាំងអស់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនេះ។ ទន្ទឹងនឹងជោគជ័យកើតចេញពីកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ។…

គ.ជ.ប៖ ការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប បានបញ្ជាក់ថា សេចក្ដីជូនដំណឹងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី៕

សម្ដេចតេជោ ហ៊ុន​ សែន៖ កម្ពុជាបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ លើការងារអាទិភាពចំនួន៣ ដើម្បីប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នេះ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច មហាអនុតំបន់មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ថ្លែងនៅក្នុងកិច្ចដ៏មានសារសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងពីការងារ អាទិភាពចំនួន ៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ សំដៅប្រែក្លាយនាវាកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ ការងារអាទិភាពទាំង៣នោះរួមមាន៖ ទី១៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេស ផ្ដោតលើការអភិវឌ្ឍរបៀងសេដ្ឋកិច្ច សំដៅតភ្ជាប់ប៉ូល សេដ្ឋកិច្ចក្នុងស្រុក និងតំបន់ ដោយប្រកាន់យកនូវអភិក្រម នៃអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមុខ។ ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈធ្វើឲ្យប្រសើរនូវប្រព័ន្ធឡូជីស្ទិក និងសេវាកម្ម ដើម្បីប្រែ ក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឡូជីស្ទិក នៃមហាអនុតំបន់មេគង្គ ដោយបន្ដជំរុញកិច្ចខិតខំប្រឹងប្រែងក្នុង ការអនុវត្ដកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទី៣៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជា​ពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំ ផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា…