អាជ្ញាធរមីន៖ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីនឲ្យអស់​ក្នុងរយៈពេល៧ឆ្នាំ លើផ្ទៃដីជិត២០០០គីឡូម៉ែត្រការ៉េ

FN ៖ អាជ្ញាធរមីន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរមីន ដែលចេញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្ដរជាតិយល់ដឹងពីមីន (០៤មេសា)។ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានរយៈពេល២៦ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន បានប្រឹងប្រែងរួមគ្នាសម្រេចរំដោះមីនបានជាង ១៦៨០គីឡូម៉ែត្រក្រឡា។ រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២,៧១៣,៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាទី៩ និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ ហើយក៏បានបញ្ចូលវិស័យសកម្មភាពមីន ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ដ្រចតុកោណ ចាប់តាំងពីដំណាក់កាលទី១ មកដល់ដំណាក់កាលទី៣នេះ៕

លោក ហ៊ុន មានី៖ គ្រឿងឥស្សរិយយស ដែលទទួលបានពីប្រធានាធិបតីឥណ្ឌា មិនមែនផ្តល់ឲ្យខ្ញុំតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្ដិយសរបស់ប្រជាជនកម្ពុជាទាំងមូល

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារដ៏មានអត្ថន័យមួយ នៅក្នុង Page Facebook ផ្លូវការរបស់លោក ក្រោយពេលទទួលបានគ្រឿងឥស្សរិយយស «Padma Shri» ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ហើយទើបត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។ លោក ហ៊ុន ម៉ានី បានចាត់ទុកថា គ្រឿងឥស្សរិយយសដែលលោកទទួលបាននេះ មិនមែនផ្តល់ឲ្យតែលោកម្នាក់ឯងនោះទេ គឺជាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ លោក ហ៊ុន​ ម៉ានី បានសរសេរបង្ហោះក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «គ្រឿងឥស្សរិយយស PADMA SHRI៖ គឺជាគ្រឿងឥស្សរិយយស ដែលខ្ញុំមានកិត្តិយសទទួលបាន។ តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ។ ប៉ុន្តែគឺជាគ្រឿងឥស្សរិយយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់ រាប់មិនអស់របស់ប្រជាជនកម្ពុជា ជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន…

សម្តេចតេជោ ហ៊ុន សែន ឯកភាពតាមសំណើវៀតណាម ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយ ដែលនាំឲ្យប៉ះពាល់ទំនាក់ទំនងកម្ពុជា-វៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះបានឯកភាពជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ក្នុងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការឯកភាពរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមុនពិធីពិសាភោជនាហារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តី វៀតណាម បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យព័ត៌មាន ឱ្យកាន់តែល្អថែមទៀត ដើម្បីចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោក អ៊ាង សុផល្លែត បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម។ មិនតែប៉ុណ្ណោះសម្តេចក៏បានជំរុញឱ្យ មានការពិនិត្យមើលកិច្ចសហប្រតិបត្តិការដើម្បីបង្កលក្ខណៈបន្ថែមទៀត…