គ.ជ.ប៖ ឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅខែកក្កដាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ថា មានឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ប្រភេទឯកសារ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ត្រូវបានគ.ជ.ប បញ្ជាក់ថា៖ ទី១៖ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ទាំងបីប្រភេទរួមមាន ប្រភេទទី១ ឬទី២ ឬទី៣ ទី២៖ ឯកសារបញ្ជាក់អត្ដសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) ទី៣៖ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ (ឯ.អ) ដែលមានបញ្ជាក់ពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដោយ គឃ.សប។ បើតាមគ.ជ.ប នេះជាគោលបំណងធានាដល់សិទ្ធិក្នុងបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ប៉ុន្ដែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបាត់ ឬខូច៕​

គ.ជ.ប កំណត់គោលការណ៍ សម្រាប់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានបំណងលក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ សម្រាប់ឃោសនាបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍ សម្រាប់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍​ ដែលមានបំណង រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ដោយការលក់ ឬជួលម៉ោងផ្សព្វផ្សាយទៅឲ្យ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលមានបំណងលក់ ឬជួលម៉ោងផ្សាព្វផ្សាយ ឲ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតខាងមុខនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រូវគោរពលក្ខខណ្ឌគោលការណ៍ចំនួន៤ចំណុចរួមមាន៖ ទី១៖ ត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល២១ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។ ទី២៖ ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃដែលលក់ ឬជួលនោះ។ ទី៣៖ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនេះ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត ហើយសេចក្ដីជូនដំណឹងនេះ ត្រូវចម្លងជូនមក គ.ជ.ប ចំនួន១ច្បាប់ផងដែរ។…

ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ប្រកាសឲ្យក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលជំពាក់បំណុលរដ្ឋ ត្រូវចូលមកសងបំណុល ឲ្យបានមុនថ្ងៃទី៣០ ខែមេសា!

FN​​ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឲ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសង់បំណុលទាំងអស់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់វិធានការតឹងរឹងជាបន្ដបន្ទាប់ ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ៖ ទី១៖ ប្រកាសជាសាធារណៈតាមសារព័ត៌មាន, វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដ តាមការណែនាំខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។ ទី២៖ ចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរលទ្ធកម្មសាធារណៈ, ព្យួរ ឬ ដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង…