ក្រសួងពាណិជ្ជកម្មពន្យល់បន្ថែមជុំវិញ ករណីសហរដ្ឋអាមេរិក បន្ដអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា

FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ​ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល២ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។ បន្ទាប់ពីទទួលដំណឹងនេះ មជ្ឈដ្ឋានមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និងមានចម្ងល់មួយចំនួន ពាក់ព័ន្ធការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP។ ដើម្បីបង្ហាញ និង​ពន្យល់អំពីករណីនេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សួន ប្រសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ ដើម្បីឲ្យលោកពន្យល់បន្ថែម។ លោក សួន ប្រសិទ្ធ បានពន្យល់ថា ​រដ្ឋាភិបាលអាមេរិក តែងតែអនុវត្តន៍ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) រយៈពេល២ឆ្នាំម្ដង ហើយចុងក្រោយប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ត្រូវរដ្ឋាភិបាលអាមេរិក បញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៧។ លោកបន្ថែមថា ដោយសាររដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានភាពយឺតយ៉ាវ ក្នុងការស្នើច្បាប់ទៅសភា ដើម្បីអនុម័តនោះ ទើបចាប់ពីមករាដល់ ខែមេសា ឆ្នាំ២០១៨ អង្គភាពគយរបស់អាមេរិក បានអនុវត្តន៍ការយក​ពន្ធចំពោះទំនិញនាំចូល ដោយមិនបានគិត…

CDC: ចិនជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា, ៥ឆ្នាំចុងក្រោយចិនបោះទុនវិនិយោគនៅកម្ពុជា ៥.៣ពាន់លានដុល្លារ ខណៈត្រីមាសទី១ឆ្នាំនេះ បោះទុនជាង៤០០លានដុល្លារ!

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។ តួលេខការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅកម្ពុជានេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC អំពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលរៀបចំឡើងនៅ សណ្ឋាគារសូហ្វី-តែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ខាង អ៊ី (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០រូប។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម»។ CDC បានគត់សម្គាល់ទៀតថា…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធសាកលវិទ្យាល័យក្រចេះ

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធាណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ជាដំបូងនេះ ដោយសារឆ្នាំថ្មីទើបនឹងចូលមកដល់កាលពីប៉ុន្មានថ្ងៃមុននេះ មិនទាន់ហួសពេល ដើម្បីអោយខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំ ពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ សូមឱ្យទាំងអស់គ្នាទទួលបាននូវជោគជ័យគ្រប់ៗគ្នា សម្រាប់បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្ងៃនេះ មានទាំងលោកគ្រូ អ្នកគ្រូ នៃសាសនិកឥស្លាម ក៏សូមអោយព្រះអាឡោះជួយតាមបីបាច់ថែរក្សា និងចម្រើនគង់វង្សផងដែរ។ អរគុណសប្បុរសជន បានបង្កើតមូលនិធិឧត្តមសិក្សាខេត្តក្រចេះ ថ្ងៃនេះ…