ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស​ កើន១ពាន់លានដុល្លារ​, រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម

FN ៖ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) ​Jesse Longhurst បានអះអាងថា ​​ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត​ លើស១,០០០លានដុល្លារ​។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូត​ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម​គម្រប់ ៩២​ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។ តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «​បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាង​អង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ​ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។ បើតាមលោក William (Bill) ​Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែល​រដ្ឋាភិបាលអង់គ្លេស…

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា ជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

FN ៖ នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។ ក្នុងជំនួបនេះលោកបណ្ឌិត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជា ក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹង សមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួន ដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា៕

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងសម្រេចនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅ

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នាល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំនួសពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស ដែលប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួប ពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំង ចុះពិនិត្យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌគម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហិរញ្ញប្បទានដោយ…