សេចក្តីដកស្រង់ប្រសាសន៍ ក្នុងទិវាកាកបាទក្រហមកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ​ បានឡើងទៅ ៥១ ឆ្នាំ។ ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។​ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំ​នួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។ ព្រះបាទនរោត្តមសីហនុ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារនាព្រឹកថ្ងៃច័ន្ទនេះ

FN ៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្ថានភាពផ្លូវជាតិលេខ៣នាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់នូវការរីកចម្រើនរបស់ប្រទេសជាតិបានទេ ទើបតម្រូវឲ្យមានការពង្រីក និងលើកកម្រិតគុណភាពឲ្យប្រសើរជាងពេលបច្ចុប្បន្ន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយតារារះនាភាគនិរតីរួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹងជាខេត្តមានស្តានុពលទេសចេរណ៍តំបន់ឆ្នេរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញពីខេត្តកំពតផងដែរ។…

សមាគមផលិតអំបិល៖ កម្ពុជាចាំបាច់ត្រូវនាំចូលអំបិលពីចិន៣ម៉ឺនតោន មកផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាត ព្រោះឆ្នាំនេះការផលិតអំបិលស្ទើរមិនបានសោះ!

FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិល​កម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។ លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋា​ភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។ លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្ន​អំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។ លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេស​ថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់​ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើ​នាំចូល​អំបិលមកបាន។ លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។ សូមបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្ត​កែប ​និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា​រហូត​ដល់​ខែ​មេសា​។ ដោយឆ្នាំខ្លះការ​ផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល…