ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

FN ៖ សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)»។ ពិធីបើកព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ជាកិច្ចចាប់ផ្តើមប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមហើយ។ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ វេស្ទើន

(១) យើងរាប់ថយក្រោយឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ជាកិច្ចចាប់ផ្តើម អនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមបញ្ជាក់ថា យើងនៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាពាក្យដែលយើងត្រូវរាប់ថយក្រោយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយនៅទីនេះ ម្សិលមិញនេះយើងក៏បានធ្វើពិធីរាប់ថយក្រោយ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។ អញ្ចឹង ថ្ងៃនេះយើងរាប់(ថយក្រោយ)នៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ ថ្ងៃស្អែកខ្ញុំនឹងជួបគ្រិស្តបរិស័ទ ក៏នឹងនិយាយថានៅសល់ ៩៨ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាចំណុចដែលយើងមិនត្រូវភ្លេច ដែលខ្ញុំបានបញ្ជាក់តាំងពីថ្ងៃជួបជាមួយនឹងអ្នកសារព័ត៌មានរបស់យើង។ (២) ធនធានមនុស្សថ្មីជិត ១ ម៉ឺននាក់ គិតពីថ្ងៃច័ន្ទមក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និសិ្សតនៅសាកលវិទ្យាល័យ វេស្ទើន សរុប ៣ ២៣២ នាក់ ដែលចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិ/ប្រជាជនរបស់យើង។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គិតពីថ្ងៃចន្ទ ដែលខ្ញុំ(មក)ចែកសញ្ញាបត្រនៅទីនេះ សម្រាប់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលមាន(និស្សិត)ជិត ៧ ពាន់នាក់ និងថ្ងៃនេះ(មាននិស្សិត)ជាង ៣…