ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

FN ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។ វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាត​ជំងឺកូវីដ​១៩។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៣០ឆ្នាំមុន ដើរចូលផ្សារអាមេរិក អត់ឃើញមានផលិតផលរបស់ខ្មែរនោះទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាមានមានផលិតផលជា ច្រើនាំចេញទៅក្រៅប្រទេស និងនៅលើទីផ្សារតាមបណ្តាប្រទេសនានា។ រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាង ដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្ដល់នូវកសិផល ឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង…

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»

បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្ម​សារព័ត៌មានមេហ្គីយ៉ុង​ (Maekyung) និងស្ថាបនិកនៃ​វេទិកា​ចំណេះដឹងពិភពលោក​, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ ​វេទិកា​ចំណេះដឹងពិភពលោក ក្នុងឱកាស​ខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មាន​សារៈសំខាន់នេះ ក្រោម​ការដឹកនាំប្រកបដោយ​បញ្ញាញាណ​របស់​ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែល​វេទិកានេះ តែងតែប្រមូលផ្តុំ​មេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំង​ក្នុង​វិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​លើបញ្ហា​ដែល​កំពុងលេចឡើងថ្មី និងបញ្ហា​ប្រឈមនានា ដែល​ជះឥទ្ធិពល​ដល់​អភិបាលកិច្ច​សកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។​ ថ្ងៃនេះ, ខ្ញុំ​មាន​ក្តីរីករាយ​នឹង​ចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តម​នេះ លើ​ប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំ​គិតថា មានសារៈ​សំខាន់ ខណៈពេល​ដែល​ពិភពលោក​យើង​កំពុង​ជួបប្រឈមនឹងនិន្នាការ​ ដែលជំរុញ​​ការបែកបាក់, ការបែងចែក, ការរើសអើង, ការមិន​ឱ្យ​តម្លៃទៅលើ​គោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់​សន្តិភាព, សន្តិសុខ និងអាច​បង្ក​ជាឧបសគ្គ​ដល់​ការ​អភិវឌ្ឍប្រកបដោយចីរភាព​។​ បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា…

សម្ដេចតេជោ ”ចូលរួមវេទិការចំណេះដឹងពិភពលោក”

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥…