សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។ លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ…

នាយករដ្ឋមន្រ្តីកម្ពុជា ទាត់ចោលការចេញផ្សាយសារព័ត៌មានបរទេសមួយចំនួនថា «កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News របស់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នំ២០២១នេះ សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»។ ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»។ សូមជំរាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស…

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្គត់ផ្គង់ទឹកសុទ្ធ២ម៉ឺនកេស និងមី១ម៉ឺនកេស ទៅខេត្តទាំង៧ជាប់ព្រំដែនថៃ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្គត់ផ្គង់ទឹកសុទ្ធចំនួន ២ម៉ឺនកេស និងមីចំនួន ១ម៉ឺនកេស ទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីជួយដល់ពលករត្រឡប់មកពីប្រទេសថៃ និងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញមី និងទឹកសុទ្ធទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីចែកជូនដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បើតាមលោកស្រី យក់ សម្បត្តិ មី និងទឹកសុទ្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ * ខេត្តបន្ទាយមានជ័យ៖ ទឹកសុទ្ធ ៦,០០០កេស មីកញ្ចប់ ៣,០០០កេស * ខេត្តបាត់ដំបង៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស * ខេត្តប៉ៃលិន៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស *…