ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។…

ប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់​ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូល​ឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃនេះ

FN ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ។ ការចុះសំណេះសំណាលនេះ ធ្វើឡើងចំខួប ៤១ឆ្នាំ នៃព្រឹត្តិការណ៍ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត ធ្វើដំណើរផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិ ចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…