សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើដកហូតដី ពីអ្នកទន្ទ្រានយកដីចម្ការស្រល់នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ នៅក្នុងលិខិតសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។ លោក វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនទៅបណ្តាខេត្តទាំង៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនដល់បណ្តាខេត្តទាំង៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។ ខេត្តជាប់ព្រំដែនទាំង៧នេះ ទទួលបានដូចតទៅ៖ សម្រាប់ថវិកា៖ ខេត្តប៉ៃលិន ទទួលបាន១៥០លានរៀល, ខេត្តបាត់ដំបង ចំនួនៈ ១០០លានរៀល និងខេត្តកោះកុងទទួលបាន២០លានរៀល។ សម្រាប់សម្ភារៈ និងឃីត៖ ១៖ ខេត្តបាត់ដំបង ទទួលបានឃីតចំនួន ១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស ២៖ ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន ១០០០កញ្ចប់ ៣៖ ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស ៤៖ ខេត្តពោធិ៍សាត់ ទទួលបានឃីតចំនួន ២០០កញ្ចប់, មីកញ្ចប់…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។ លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ…