FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនដល់បណ្តាខេត្តទាំង៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។
ខេត្តជាប់ព្រំដែនទាំង៧នេះ ទទួលបានដូចតទៅ៖
សម្រាប់ថវិកា៖ ខេត្តប៉ៃលិន ទទួលបាន១៥០លានរៀល, ខេត្តបាត់ដំបង ចំនួនៈ ១០០លានរៀល និងខេត្តកោះកុងទទួលបាន២០លានរៀល។
សម្រាប់សម្ភារៈ និងឃីត៖
១៖ ខេត្តបាត់ដំបង ទទួលបានឃីតចំនួន ១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
២៖ ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន ១០០០កញ្ចប់
៣៖ ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
៤៖ ខេត្តពោធិ៍សាត់ ទទួលបានឃីតចំនួន ២០០កញ្ចប់, មីកញ្ចប់ ២០០ កេស
៥៖ ខេត្តកោះកុង ទទួលបានឃីតចំនួន ២០០កញ្ចប់៕