គ.ជ.ប នឹងដោះស្រាយ បើសិនមានពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីយករថយន្តរដ្ឋ ទៅប្រើប្រាស់​​ឃោសនាឱ្យគណបក្ស​នយោបាយ

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់​ ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាឱ្យ​គណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់ជម្រាបពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។ លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់​លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​បម្រើការ​ឃោសនា​បោះឆ្នោត​នោះ ​វា​គ្មាន​ន័យ​ទេ ប្រសិនជា​គ្មាន​ពាក្យបណ្ដឹង​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហើយ គ​.​ជ​.​ប រង់ចាំតែ​អនុវត្ត​ច្បាប់​លើ​អ្នកប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​។​ ក្នុងន័យនេះ​លោក ហង្ស…

កម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ខាងមុខនេះ បន្ទាប់ពីលទ្ធផលពិភាក្សាការងារប្រកបដោយជោគជ័យ

FN ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រជុំពិភាក្សាគ្នារួចរាល់ហើយនោះ។ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ បានប្រជុំពិភាក្សាការងារជាមួយគ្នា ស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីថៃ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «ពីមុនមកយើងនៅមានបញ្ហាបីចំណុច ដែលមិនទាន់បានឯកភាពគ្នានៅឡើយទេ ទាក់ទងនឹងសេចក្តីព្រាង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ តែពេលនេះ យើងបានដោះស្រាយរួចអស់ហើយ ដូចនេះការចុះកិច្ចព្រមព្រៀងផ្លូវដែករវាងប្រទេសទាំងពីរ នឹងចាប់ផ្ដើមក្នុងពេលឆាប់ខាងមុខនេះ។ ក្នុងនោះ ថៃក៏បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងមួយគ្រឿង ទូរចំនួន៤ ជួយមកដល់កម្ពុជាយើង» ។ ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីថៃបានថ្លែងផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿន ដើម្បីជំរុញឲ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូង

FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមាជិកា ជាង៥ម៉ឺននាក់។ ជាមួយការចេញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំ និងអភិវឌ្ឍន៍ជាតិសំខាន់ៗមួយចំនួននៅពេលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ការចេញបើកយុទ្ធនាការរកសំឡេងឆ្នោតរបស់ប្រមុខបក្សកាន់អំណាច មានការផ្សាយផ្ទាល់នៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ លើកលែងតែទូរទស្សន៍ជាតិ ជាមួយនឹងបណ្តាញផ្សព្វផ្សាយធំៗដទៃទៀត រួមទាំងទូរទស្សន៍ Fresh News ផងដែរ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន * សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា​ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គណបក្ស បានខិតខំរហូតមានសន្តិភាពពេញលេញ។ * សម្តេចតេជោ ហ៊ុន…