គ.ជ.ប ចេញសេចក្តីប្រកាសផ្លូវការអំពី គុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ​ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

FN ៖ បន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនតូចទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយបានចេញសេចក្តីប្រកាសជាផ្លូវការមួយ។ ដើម្បីបង្ហាញតម្លាភាព និងសុចរិភាពការងាររបស់គ.ជ.ប នៅព្រឹកនេះ គ.ជ.ប បានរៀបចំពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ តំណាងស្ថានទូត ស្ថានទូតចិន ស្ថានទូតទីម័រ ស្ថានទូតហ្វីលីពីន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០០នាក់។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «នៅក្នុងឱកាសនេះ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកគ.ជ.ប ២រូបគឺ លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំ និងលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប​ សរុប១២រូប បានធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ ដែលជាលទ្ធផលបង្ហាញថាឲ្យឃើញថា ទឹកខ្មៅនោះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះក្នុងរយៈពេលខ្លីបានទេ ទោះបីជាប្រើទឹកលាងសម្អាតរហូត ៥ប្រភេទខុសៗគ្នាក៏ដោយ ហើយទឹកខ្មៅនេះមិនប៉ះពាល់ដល់សុខភាពទេ»។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ គ.ជ.ប…

ភ្នាក់ងារគណបក្សជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោត នីតិកាលទី០៦

FN ៖ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គឃ.សប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧៩.៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥១.៥០៦នាក់ និងភា្នក់ងារបម្រុងចំនួន២៨.២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ គ.ជ.ប បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។ បើតាមគ.ជ.ប ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។ ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕

គ.ជ.ប ច្រានចោលសំណើរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនធ្វើវិសោធនកម្ម កែប្រែចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងរបៀបគូសសន្លឹកឆ្នោត តាមការស្នើសុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ នេះបើយោងតាមលិខិតរបស់ អគ្គលេខាធិការ គ.ជ.ប ផ្ញើទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្នុងលិខិតនេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប សូមជម្រាបលោកប្រធានជ្រាបថា គ.ជ.ប បានទទួលរួចហើយនូវលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលស្នើសុំឲ្យ គ.ជ.ប ធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨»។​ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់បន្តថា «បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ»។ សូមជម្រាបថា ចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…