គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

FN ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសដឹកនាំសមាជិក សមាជិកា ប្រមាណ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ

FN​ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនដោយថ្មើជើងចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្ពោះទៅវត្តបុទុមវត្តី។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច បានថ្លែងសារនយោបាយជូនមហាជន ហើយព្រឹត្តិការណ៍នេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។ ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​​ទាំងអស់ដែលបានគាំទ្រសម្តេចជាបេក្ខជននាយករដ្ឋ ដែលនេះបង្ហាញពីការសាមគ្គីដ៏ខ្លាំងក្លានៅក្នុងបក្ស។ * សម្តេចតេជោ ហ៊ុន…

អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ មកពី៦៦អង្គភាព ត្រូវបានគ.ជ.ប ផ្តល់បណ្ណផ្លូវការ ដើម្បីយកព័ត៌មានបោះឆ្នោត

FN ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃចុងក្រោយ នៃការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចនេះ។ បើតាមសេចក្តីប្រកាសរបស់គ.ជ.ប គិតត្រឹមល្ងាចថ្ងៃចុងក្រោយនេះ គ.ជ.ប បានផ្តល់បណ្ណអ្នកសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានអន្តរជាតិ ចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន នៅជុំវិញពិភពលោក ដើម្បីចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោត។ ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ មានដូចជា AFP, Thomson Reuters, AP, EPA, Xinhua, Aljazeera, Kyodo, Channel News Asia, NHK, Cambodia Sin Chew Daily និង កាសែតបារាំង Le Monde ជាដើម៕