ប្រមុខរាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ សម្រាប់វឌ្ឍនភាពកម្ពុជា

FN ៖ ថ្លែងក្នុងកិច្ចប្រជុំ​សភារៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖ ១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ ២៖ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។…

សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ថ្លែងក្នុងសម័យប្រជុំទី ១ នីតិកាលទី ៦ នៃសភាជាតិ

  សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភានៅពេលនេះ ទូលព្រះបង្គំជាខ្ញុំ សូមសំដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្ដៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលតាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភវិនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះ​បាទសម្ដេច…

បទសម្ភាសន៍ពិសេសជាមួយ Fresh News៖ «គ្មានការចរចារវាងសម្តេច និងទណ្ឌិត សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ និងផ្តាច់មុខជាមួយនាយកប្រតិបត្តិ Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លា និងធ្ងន់ៗចំពោះអ្នកវិភាគ មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងសម្តេចតេជោ ជាមួយទណ្ឌិត សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងសម្តេច និងទណ្ឌិត សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក មាស នី តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញការចង់ឃើញចរចារវាងសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា…