គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលឆ្នោត ដល់មន្រ្តី, តំណាងគណបក្ស និងNGO រយៈពេល៣ថ្ងៃ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដល់មន្រ្តីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចំណែកពិធីប្រកាសបិទវគ្គវិញ នឹងមានការចូលជាអធិបតីភាពដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប៕

៤០ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

FN ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៤០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖ ១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ៣៖ យើងត្រូវត្រៀមពេលវេលា…

ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចុះសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកCPP នៅក្នុងស្រុកខ្សាច់កណ្តាល

FN ៖ ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារថ្នាក់ជាតិប្រចាំ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅ​ស្រុកខ្សាច់កណ្តាល សរុប​៨៧៨​រូប នៅព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧។ ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជននៅទូទាំងប្រទេស​។ ​ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់ថា ​សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើនរបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាដែលមាន សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​។ បន្ថែមពីនេះ លោក​ក៏បានណែនាំដល់អាជ្ញាធរដែនដី…