សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីសង្កេតការណ៍បោះឆ្នោតមកពីអឺរ៉ុប លោក Anton Caragea

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។​ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានកោតសរសើរចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស តាមរយៈនៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…

សុន្ទរកថា ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៣៩ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -​ ៧ មករា ២០១៨)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, សម្តេចព្រះអភិសេរីគន្ធាមហាសង្ឃរាជាធិបតី​ បូរ គ្រី,​ សម្តេ​ចព្រះមហាសង្ឃរាជា នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ លោកឧកញ៉ា សុខ គឹមរី គណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងនៃគណបក្សនយោបាយនានា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា! ថ្ងៃនេះ ជាទិវាគម្រប់ខួបលើកទី ៣៩ នៃមហាជ័យជម្នះជាប្រវត្តិសាស្រ្ត ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…